ហើយចូរពួកអ្នកបំពេញនូវកាតព្វកិច្ចហាជ្ជី និងអ៊ុមរ៉ោះសម្រាប់អល់ឡោះ។ តែប្រសិនបើពួកអ្នកត្រូវបានគេរារាំង(មិនឱ្យបំពេញហាជ្ជីឬអ៊ុមរ៉ោះបាន) គឺតម្រូវលើពួកអ្នកត្រូវសំឡេះសត្វជំនូនណាមួយដែលងាយនឹងរកបាន។ ហើយចូរពួកអ្នកកុំទាន់កោរសក់(ឬកាត់សក់)របស់ពួកអ្នក លុះត្រាតែសត្វជំនូនទាំងនោះបានទៅដល់កន្លែង(សំឡេះ)របស់វាសិន។ ហើយប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកមានជំងឺ ឬមានបញ្ហាស្បែកក្បាលរបស់គេ គឺត្រូវបង់ផាកពិន័យដោយត្រូវបួស(ចំនួនបីថ្ងៃ) ឬបរិច្ចាគទាន(ផ្តល់អាហារដល់អ្នកក្រីក្រនៅទឹកដីម៉ាក្កះចំនួនប្រាំមួយនាក់) ឬសំឡេះសត្វ(ពពែមួយក្បាលចែកជូនអ្នកក្រដែលរស់នៅទីនោះ)។ ហើយប្រសិនបើពួកអ្នកមានសុវត្ថិភាព ដូចនេះជនណាដែលធ្វើហាជ្ជី”អាត់តាម៉ាត់តួក” ដោយធ្វើអ៊ុមរ៉ោះភ្ជាប់ជាមួយនឹងហាជ្ជី គឺត្រូវសំឡេះសត្វជំនូនណាមួយដែលគេងាយរកបាន។ តែប្រសិនបើគេគ្មានលទ្ធភាព(សំឡេះសត្វ)ទេនោះ គឺត្រូវបួសចំនួនបីថ្ងៃក្នុងពេលធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅពេលដែលពួកអ្នកវិលត្រលប់ទៅ(កាន់គ្រួសារ)វិញ។ នោះគឺគ្រប់ចំនួនដប់ថ្ងៃពេញ។ វាគឺសម្រាប់អ្នកដែលមិនមែនជាអ្នករស់នៅក្នុងតំបន់ម៉ាស្ជិតអាល់ហារ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Al-Baqarah 2:196
Compare 2 Khmer translations
وَأَتِمُّوا الْحَجَّ وَالْعُمْرَةَ لِلَّهِ ۚ فَإِنْ أُحْصِرْتُمْ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۖ وَلَا تَحْلِقُوا رُءُوسَكُمْ حَتَّىٰ يَبْلُغَ الْهَدْيُ مَحِلَّهُ ۚ فَمَنْ كَانَ مِنْكُمْ مَرِيضًا أَوْ بِهِ أَذًى مِنْ رَأْسِهِ فَفِدْيَةٌ مِنْ صِيَامٍ أَوْ صَدَقَةٍ أَوْ نُسُكٍ ۚ فَإِذَا أَمِنْتُمْ فَمَنْ تَمَتَّعَ بِالْعُمْرَةِ إِلَى الْحَجِّ فَمَا اسْتَيْسَرَ مِنَ الْهَدْيِ ۚ فَمَنْ لَمْ يَجِدْ فَصِيَامُ ثَلَاثَةِ أَيَّامٍ فِي الْحَجِّ وَسَبْعَةٍ إِذَا رَجَعْتُمْ ۗ تِلْكَ عَشَرَةٌ كَامِلَةٌ ۗ ذَٰلِكَ لِمَنْ لَمْ يَكُنْ أَهْلُهُ حَاضِرِي الْمَسْجِدِ الْحَرَامِ ۚ وَاتَّقُوا اللَّهَ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
DragHold to move · × to hide
ហើយចូរពួកអ្នកបំពេញកាតព្វកិច្ចហាជ្ជី និងអ៊ំរ៉ោះដើម្បី អល់ឡោះ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេរារាំងគឺពួកអ្នកត្រូវ សំឡេះសត្វជំនូនណាមួយដែលងាយរក ហើយពួកអ្នកកុំទាន់កោរ សក់ លុះត្រាតែសត្វជំនូនទៅដល់កន្លែងរបស់វា(កន្លែងសំឡេះ) សិន។ រីឯអ្នកណាក្នុងចំណោមពួកអ្នកមានជំងឺ ឬមានអ្វីធ្វើឱ្យឈឺ ចាប់នៅលើក្បាលរបស់គេ(គេអាចកោរសក់ឬគ្របក្បាលបាន) តែ ត្រូវទទួលពិន័យដោយការបួស(បីថ្ងៃ) ឬបរិច្ចាគទាន ឬសំឡេះ សត្វជំនូន(ពពែមួយក្បាល)។ ហើយនៅពេលដែលពួកអ្នកមាន សុវត្ថិភាព ហើយអ្នកបានធ្វើហាជ្ជីតាម៉ាត់តួក អ្នកនោះត្រូវសំឡេះ សត្វជំនូនណាមួយដែលងាយស្រួល។ តែបើអ្នកណាគ្មានលទ្ធភាព គឺត្រូវបួសរយៈពេលបីថ្ងៃនៅក្នុងខែធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅ ពេលដែលពួកអ្នកបានត្រឡប់មកវិញ(មកដល់កន្លែងរបស់ពួកគេ) ទាំងអស់នោះគឺគម្រប់ដប់ថ្ងៃ។ ការធ្វើដូចេ្នះ គឺសម្រាប់អ្នកណាដែល មិនមែនជាអ្នករស់នៅជុំវិញម៉ាស្ជិទហារ៉ម(ម៉ាក្កះ)។ ហើយចូរពួក អ្នកកោតខ្លាចអល់ឡោះ និងជ្រាបថា ពិតប្រាកដណាស់ អល់ឡោះ ជាអ្នកធ្វើទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។