Al-Baqarah 2:197

Compare 2 Khmer translations

الْحَجُّ أَشْهُرٌ مَعْلُومَاتٌ ۚ فَمَنْ فَرَضَ فِيهِنَّ الْحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي الْحَجِّ ۗ وَمَا تَفْعَلُوا مِنْ خَيْرٍ يَعْلَمْهُ اللَّهُ ۗ وَتَزَوَّدُوا فَإِنَّ خَيْرَ الزَّادِ التَّقْوَىٰ ۚ وَاتَّقُونِ يَا أُولِي الْأَلْبَابِ

القرآن الكريم

DragHold to move · × to hide

(ពេលវេលានៃ)ការធ្វើធម្មយាត្រាហាជ្ជី គឺស្ថិតក្នុងបណ្តាខែដែលត្រូវបានគេដឹងយ៉ាងច្បាស់ ។ ដូចនេះ ចំពោះអ្នកដែលមានកាតព្វកិច្ចធ្វើហាជ្ជីនៅអំឡុងខែទាំងនេះ (ក្រោយពេលកាន់តំណមអៀហរ៉មរួចហើយ) គឺមិនត្រូវរួមដំណេក មិនត្រូវប្រព្រឹត្តអំពើល្មើស(ចំពោះអល់ឡោះ) ហើយក៏មិនត្រូវឈ្លោះប្រកែកគ្នាក្នុងអំឡុងពេលនៃការធ្វើហាជ្ជីនោះដែរ។ ហើយអំពើល្អណាក៏ដោយដែលពួកអ្នកបានសាងនោះ គឺអល់ឡោះទ្រង់ពិតជាជ្រាបដឹងអំពីវា។ ហើយចូរពួកអ្នកត្រៀមស្បៀង។ ជាការពិតណាស់ ស្បៀងដែលប្រសើរបំផុតនោះ គឺការកោតខ្លាចអល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើងឱបញ្ញាជនទាំងឡាយ។

Rowwad Translation Center

ពេលវេលាធ្វើហាជ្ជីគឺក្នុងអំឡុងខែដែលត្រូវបានគេដឹង យ៉ាងច្បាស់ ។ ហើយអ្នកណាដែលបានបំពេញកាតព្វកិច្ចហាជ្ជីក្នុង អំឡុងខែទាំងនេះ គេមិនត្រូវរួមភេទនិងមិនត្រូវល្មើសនឹងបទ បញ្ជា ផេ្សងៗរបស់អល់ឡោះ ហើយមិនត្រូវឈ្លោះប្រកែកគ្នាក្នុង ពេលកំពុងធ្វើហាជ្ជីឡើយ។ ហើយអំពើល្អណាមួយដែលពួកអ្នក សាងគឺអល់ឡោះដឹងទាំងអស់។ ហើយចូរពួកអ្នកនាំស្បៀងអាហារ ទៅជាមួយផង ជាការពិតណាស់ស្បៀងដ៏ល្អបំផុតនោះគឺការកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចយើង ឱបញ្ញាជន ទាំងឡាយ.

Islamic Community Development Association