Al-Baqarah 2:198

Compare 2 Khmer translations

لَيْسَ عَلَيْكُمْ جُنَاحٌ أَنْ تَبْتَغُوا فَضْلًا مِنْ رَبِّكُمْ ۚ فَإِذَا أَفَضْتُمْ مِنْ عَرَفَاتٍ فَاذْكُرُوا اللَّهَ عِنْدَ الْمَشْعَرِ الْحَرَامِ ۖ وَاذْكُرُوهُ كَمَا هَدَاكُمْ وَإِنْ كُنْتُمْ مِنْ قَبْلِهِ لَمِنَ الضَّالِّينَ

القرآن الكريم

DragHold to move · × to hide

គ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក ដោយគ្រាន់តែពួកអ្នកស្វែងរកការប្រោសប្រទាន(លាភសក្ការៈ)ពីព្រះជាម្ចាស់របស់ពួកអ្នក(ក្នុងអំឡុងពេលធ្វើហាជ្ជីនោះ)។ ហើយនៅពេលដែលពួកអ្នកបានបំពេញកិច្ចការ(ហាជ្ជី)នៅឯតំបន់អារ៉ហ្វះរួចរាល់ហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះនៅឯម៉ាស្ហអារិលហារ៉ម(ដែលស្ថិតនៅទឹកដីមុហ្សហ្ទាលីហ្វះ)ចុះ។ ហើយចូរពួកអ្នករំឭកចំពោះទ្រង់ដូចដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ខណៈដែលកាលពីមុន ពួកអ្នកស្ថិតក្នុងចំណោមពួកដែលវង្វេង។

Rowwad Translation Center

ពួកអ្នកគ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកស្វែងរក លាភសក្ការៈ(តាមរយៈជំនួញក្នុងពេលដែលពួកអ្នកធ្វើហាជ្ជី)ពី ម្ចាស់របស់ពួកអ្នក។ ហើយនៅពេលដែលពួកអ្នកវិលត្រឡប់ពី អារ៉ហ្វះ វិញ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្ហ-អារីលហារ៉ម។ ហើយចូរពួកអ្នករំលឹកទៅចំពោះទ្រង់ដូចអ្វីដែល ទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ហើយពួកអ្នកកាលពីមុនពិតជា ស្ថិតនៅក្នុងចំណោមពួកដែលវងេ្វង។

Islamic Community Development Association