Al-Baqarah 2:219

Compare 2 Khmer translations

يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِنْ نَفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنْفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ

القرآن الكريم

DragHold to move · × to hide

ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)អំពីស្រា និងល្បែងស៊ីសង។ ចូរអ្នកតបថា៖ វាទាំងពីរនេះ គឺផ្តល់នូវគ្រោះថ្នាក់យ៉ាងធំធេង តែក៏មានផលប្រយោជន៍(តិចតួច)ដល់មនុស្សខ្លះដែរ។ ប៉ុន្តែគ្រោះថ្នាក់របស់វាទាំងពីរ គឺធំធេងជាងផលប្រយោជន៍ដែលទទួលបានអំពីវា។ ហើយពួកគេនឹងសួរអ្នកផងដែរអំពីអ្វីទៅដែលពួកគេត្រូវបរិច្ចាគ? ចូរអ្នកតបថា៖ គឺអ្វីដែលលើសពីតម្រូវការ(របស់ពួកអ្នក)។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាច្បាប់បញ្ញត្តិ(របស់ទ្រង់)ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

Rowwad Translation Center

ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែង ស៊ីសង។ ចូរអ្នកឆ្លើយថាៈ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មាន ផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំង ពីរគឺធ្ងន់ធ្ងរជាងគុណប្រយោជន៍របស់វាទាំងពីរទៅទៀត។ ហើយ ពួកគេនឹងសួរអ្នកទៀតថាៈ តើអ្វីខ្លះដែលពួកគេត្រូវបរិច្ចាគ? ចូរ អ្នកឆ្លើយថាៈ គឺទ្រព្យដែលលើសពីតំរូវការ។ ដូច្នោះដែរ អល់ឡោះ បញ្ជាក់យ៉ាងច្បាស់នូវច្បាប់ទាំងឡាយសម្រាប់ពួកអ្នកដើម្បីឱ្យពួក អ្នកគិតពិចារណា។

Islamic Community Development Association