Al-Baqarah 2:220

Compare 2 Khmer translations

فِي الدُّنْيَا وَالْآخِرَةِ ۗ وَيَسْأَلُونَكَ عَنِ الْيَتَامَىٰ ۖ قُلْ إِصْلَاحٌ لَهُمْ خَيْرٌ ۖ وَإِنْ تُخَالِطُوهُمْ فَإِخْوَانُكُمْ ۚ وَاللَّهُ يَعْلَمُ الْمُفْسِدَ مِنَ الْمُصْلِحِ ۚ وَلَوْ شَاءَ اللَّهُ لَأَعْنَتَكُمْ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ

القرآن الكريم

DragHold to move · × to hide

ទាំងក្នុងលោកិយនិងថ្ងៃបរលោក។ ហើយពួកគេនឹងសួរអ្នកអំពីក្មេងកំព្រា។ ចូរអ្នកតបថា៖ ការថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេឲ្យបានល្អនោះ គឺជាការប្រសើរបំផុត(ទាំងសម្រាប់ពួកអ្នក និងសម្រាប់ក្មេងកំព្រា)។ តែប្រសិនបើពួកអ្នករស់នៅលាយឡំជាមួយពួកគេនោះ ពិតណាស់ពួកគេ គឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែលបំពាន និងអ្នកដែលធ្វើបានល្អ(ក្នុងការគ្រប់គ្រងក្មេងកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យពួកអ្នកលំបាកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Rowwad Translation Center

ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកគេនឹងសួរ អ្នក(មូហាំម៉ាត់)អំពីរឿងកូនកំព្រា។ ចូរអ្នកឆ្លើយថាៈ ការថែរក្សា ទ្រព្យសម្បតិ្ដរបស់ពួកគេគឺជាការប្រសើរបំផុត។ ហើយប្រសិនបើ ពួកអ្នកនៅលាយឡំជាមួយពួកគេ ពួកគេគឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងចំពោះអ្នកដែលធ្វើអាក្រក់(ស៊ីទ្រព្យសម្បត្ដិ កូនកំព្រា) និងអ្នកដែលធ្វើល្អ(ថែរក្សាទ្រព្យសម្បត្ដិកូនកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យ ពួកអ្នកមានផលវិបាកយ៉ាងខ្លាំង។ ពិតប្រាកដណាស់ អល់ឡោះ មហាខ្លាំងពូកែ មហាគតិបណ្ឌិត

Islamic Community Development Association