ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿដែលជាបុរស)កុំរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដែលធ្វើស្ហ៊ីរិក(ពហុទេពនិយម)ឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ(ចំពោះអល់ឡោះតែមួយគត់)។ ហើយពិតប្រាកដណាស់ ទាសីដែលមានជំនឿនោះ គឺប្រសើរជាងស្ត្រីដែលធ្វើស្ហ៊ីរិកទៅទៀត បើទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ស្ត្រីមូស្លីមឱ្យទៅបុរសដែលធ្វើស្ហ៊ីរិកឱ្យសោះ។ ហើយទាសាដែលមានជំនឿ គឺប្រសើរជាងបុរសដែលធ្វើស្ហ៊ីរិកទៅទៀត ទោះបីជាគេធ្វើឱ្យពួកអ្នកចាប់អារម្មណ៍ក៏ដោយ។ ពួកទាំងនោះ គឺអំពាវនាវ(ពួកអ្នក)ទៅកាន់ឋាននរក តែអល់ឡោះជាម្ចាស់ទ្រង់អំពាវនាវទៅកាន់ឋានសួគ៌ និងការអភ័យទោសដោយការអនុញ្ញាតពីទ្រង់។ ហើយទ្រង់បានបកស្រាយបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដល់មនុស្សលោក សង្ឃឹមថាពួកគេនឹងយកវាជាមេរៀន។
Al-Baqarah 2:221
Compare 2 Khmer translations
وَلَا تَنْكِحُوا الْمُشْرِكَاتِ حَتَّىٰ يُؤْمِنَّ ۚ وَلَأَمَةٌ مُؤْمِنَةٌ خَيْرٌ مِنْ مُشْرِكَةٍ وَلَوْ أَعْجَبَتْكُمْ ۗ وَلَا تُنْكِحُوا الْمُشْرِكِينَ حَتَّىٰ يُؤْمِنُوا ۚ وَلَعَبْدٌ مُؤْمِنٌ خَيْرٌ مِنْ مُشْرِكٍ وَلَوْ أَعْجَبَكُمْ ۗ أُولَٰئِكَ يَدْعُونَ إِلَى النَّارِ ۖ وَاللَّهُ يَدْعُو إِلَى الْجَنَّةِ وَالْمَغْفِرَةِ بِإِذْنِهِ ۖ وَيُبَيِّنُ آيَاتِهِ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
DragHold to move · × to hide
ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយពួកស្ដ្រី មូស្ហរីគីនឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ។ ហើយពិតប្រាកដ ណាស់ ទាសីដែលមានជំនឿនោះប្រសើរជាងស្ដ្រីមូស្ហរីគីនទៅទៀត ទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ហើយ ចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍(ស្ដ្រីដែលមានជំនឿ)ឱ្យទៅបុរស មូស្ហរីគីនឱ្យសោះ។ ហើយពិតប្រាកដណាស់ ទាសាដែលជាអ្នកមាន ជំនឿនោះប្រសើរជាងបុរសមូស្ហរីគីនទៅទៀត ទោះបីជាបុរសនោះ ធ្វើឱ្យពួកអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ពួកគេទាំងនោះនឹង អូសទាញ(ពួកអ្នក)ទៅរកឋាននរក។ ចំណែកអល់ឡោះវិញ គឺ អំពាវនាវ(ពួកអ្នក)ទៅរកឋានសួគ៌ និងការអភ័យទោសតាមការ អនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់ពីច្បាប់ ទាំងឡាយរបស់ទ្រង់ដល់មនុស្សលោកដើម្បីឱ្យពួកគេចងចាំ។