Al-Baqarah 2:228

Compare 2 Khmer translations

وَالْمُطَلَّقَاتُ يَتَرَبَّصْنَ بِأَنْفُسِهِنَّ ثَلَاثَةَ قُرُوءٍ ۚ وَلَا يَحِلُّ لَهُنَّ أَنْ يَكْتُمْنَ مَا خَلَقَ اللَّهُ فِي أَرْحَامِهِنَّ إِنْ كُنَّ يُؤْمِنَّ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَبُعُولَتُهُنَّ أَحَقُّ بِرَدِّهِنَّ فِي ذَٰلِكَ إِنْ أَرَادُوا إِصْلَاحًا ۚ وَلَهُنَّ مِثْلُ الَّذِي عَلَيْهِنَّ بِالْمَعْرُوفِ ۚ وَلِلرِّجَالِ عَلَيْهِنَّ دَرَجَةٌ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ

القرآن الكريم

DragHold to move · × to hide

ហើយស្ត្រីដែលត្រូវបានស្វាមីលែងលះ ពួកនាងត្រូវរង់ចាំរហូតដល់ខ្លួនពួកនាងជ្រះស្អាតពីឈាមរដូវចំនួនបីដងសិន(ទើបអាចរៀបការបាន)។ ហើយគេមិនអនុញ្ញាតឱ្យពួកនាងលាក់បាំងនូវអ្វីដែលអល់ឡោះបានបង្កើតនៅក្នុងស្បូនរបស់ពួកនាង(មានផ្ទៃពោះ)នោះឡើយ ប្រសិនបើពួកនាងជាអ្នកមានជំនឿចំពោះអល់ឡោះនិងថ្ងៃបរលោកមែននោះ។ ហើយស្វាមីរបស់ពួកនាង ពួកគេមានសិទ្ធិវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញក្នុងពេលដែលពួកនាងស្ថិតក្នុងអំឡុងពេលនោះ(រង់ចាំអ៊ិទហ្ទះ) ប្រសិនបើពួកគេមានបំណងចង់សម្រុះសម្រួល(វិលត្រឡប់មកជានានឹងគ្នាវិញ)។ ហើយចំពោះភរិយាវិញ ពួកនាងក៏មានសិទ្ធិដូចសិទ្ធិស្វាមីមានលើពួកនាងដោយសមរម្យដែរ។ តែសម្រាប់ស្វាមី គឺមានឋានៈខ្ពស់ជាងភរិយា(ក្នុងការដឹកនាំ និងបញ្ហាលែងលះគ្នា)។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Rowwad Translation Center

ហើយស្ដ្រីដែលត្រូវបានប្ដីលែង ពួកនាងត្រូវរង់ចាំ(មិន អាចរៀបអាពាហ៍ពិពាហ៍បាន) រហូតដល់ជ្រះស្អាតពីឈាមរដូវ ឬ មានឈាមរដូវចំនួនបីដង ហើយពួកនាងមិនត្រូវលាក់បាំងនូវអ្វីដែល អល់ឡោះបានបង្កើតនៅក្នុងស្បូន(គភ៌ឬឈាមរដូវ)របស់ពួកនាង នោះឡើយ ប្រសិនបើពួកនាងមានជំនឿលើអល់ឡោះ និងថ្ងៃបរ-លោកនោះ។ ហើយប្ដីរបស់ពួកនាងមានសិទ្ធិនាំពួកនាងមករួមរស់ ក្នុងអំឡុងពេលរង់ចាំ(អ៊ិទឌះ)ប្រសិនបើពួកគេមានបំណងចង់ សម្រុះសម្រួលនោះ។ ហើយពួកនាងមានសិទ្ធិទៅលើប្ដីដូចសិទ្ធិរបស់ ប្ដីដែលមានទៅលើពួកនាងដោយស្របច្បាប់ដែរ។ តែចំពោះបុរស មានឋានៈលើសស្ដ្រី (ក្នុងការរួមរស់ជាមួយគ្នា និងការផ្គត់ផ្គង់គ្រួសារជាដើម)។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។

Islamic Community Development Association