Al-Baqarah 2:229

Compare 2 Khmer translations

الطَّلَاقُ مَرَّتَانِ ۖ فَإِمْسَاكٌ بِمَعْرُوفٍ أَوْ تَسْرِيحٌ بِإِحْسَانٍ ۗ وَلَا يَحِلُّ لَكُمْ أَنْ تَأْخُذُوا مِمَّا آتَيْتُمُوهُنَّ شَيْئًا إِلَّا أَنْ يَخَافَا أَلَّا يُقِيمَا حُدُودَ اللَّهِ ۖ فَإِنْ خِفْتُمْ أَلَّا يُقِيمَا حُدُودَ اللَّهِ فَلَا جُنَاحَ عَلَيْهِمَا فِيمَا افْتَدَتْ بِهِ ۗ تِلْكَ حُدُودُ اللَّهِ فَلَا تَعْتَدُوهَا ۚ وَمَنْ يَتَعَدَّ حُدُودَ اللَّهِ فَأُولَٰئِكَ هُمُ الظَّالِمُونَ

القرآن الكريم

DragHold to move · × to hide

ការលែងលះ(ដែលប្តីមានសិទ្ធិអាចវិលត្រលប់ទៅរួមរស់នឹងប្រពន្ធវិញ) គឺមានចំនួនពីរដង។ (ក្រោយពីការលែងលះចំនួនពីរដងរួច) ពួកគេទាំងពីរអាចរួមរស់ជាមួយគ្នាដោយសមរម្យ ឬអាចលែងលះគ្នា(ឲ្យដាច់ស្រេច)ដោយល្អប្រពៃ។ ហើយគេមិនអនុញ្ញាតឱ្យពួកអ្នក(ស្វាមីទាំងឡាយ)យកអ្វី(ខាន់ស្លា)ដែលពួកអ្នកបានប្រគល់ជូនពួកនាង(ភរិយា)វិញនោះទេ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះប៉ុណ្ណោះ។ ដូចនេះ ប្រសិនបើពួកគេទាំងពីរបារម្ភខ្លាចមិនអាចអនុវត្តបាននូវច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ គឺគ្មានទោសពៃរ៍អ្វីឡើយទៅលើពួកគេទាំងពីរ ចំពោះអ្វី(ប្រគល់ខាន់ស្លាជូនប្តី)ដែលនាងយកវាជាថ្នូរនឹងការសុំលែងលះរបស់នាងវិញ។ ទាំងនោះ គឺជាច្បាប់បញ្ញាត្តិរបស់អល់ឡោះ។ ហេតុនេះ ចូរពួកអ្នកកុំបំពានចំពោះវាឱ្យសោះ។ ហើយជនណាដែលបានបំពានលើច្បាប់បញ្ញាត្តិរបស់អល់ឡោះនោះ ជាការពិតណាស់ ពួកទាំងនោះហើយ គឺជាពួកដែលបំពាន។

Rowwad Translation Center

ការលែងលះ(ដែលអាចវិលត្រលប់ទៅរួមរស់ជាមួយ ភរិយាវិញបាន)គឺមានចំនួនពីរដង។ ដូចេ្នះពួកអ្នកអាចរួមរស់ជា មួយភរិយាវិញ(ក្រោយពីការលែងលះនីមួយៗ)ក្នុងភាពប្រពៃ ឬ អាចលែងលះពួកនាងឱ្យដាច់ស្រឡះក្នុងភាពប្រពៃដែរ។ ហើយពួក អ្នកមិនអាចយកអ្វី(ប្រាក់ខាន់ស្លានិងទ្រព្យផេ្សងទៀត)ដែលពួក អ្នកបានផ្ដល់ឱ្យពួកនាងឡើយ លើកលែងតែពួកគេទាំងពីរបារម្ភខ្លាច (ការរួមរស់ជាមួយគ្នា)មិនអាចអនុវត្ដច្បាប់របស់អល់ឡោះបាន ប៉ុណ្ណោះ។ ដូចេ្នះ ប្រសិនបើពួកអ្នកបារម្ភខ្លាចពួកគេទាំងពីរមិនអាច អនុវត្ដច្បាប់របស់អល់ឡោះបាន គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះ ពួកគេទាំងពីរ បើនាងព្រមសង(ប្រាក់ខាន់ស្លា)វិញនោះ។ នោះគឺ ជាច្បាប់របស់អល់ឡោះ។ ដូចេ្នះចូរពួកអ្នកកុំបំពានលើវាឱ្យសោះ។ ហើយអ្នកណាដែលបំពានច្បាប់របស់អល់ឡោះ អ្នកទាំងនោះគឺជា ពួកល្មើស។

Islamic Community Development Association