ប្រសិនបើស្វាមីបានលែងលះនាង(ជាលើកទីបី)ហើយនោះ គឺមិនអនុញ្ញាតឱ្យគេត្រឡប់ទៅរួមរស់ជាមួយនាងបន្ទាប់ពីនោះឡើយ លុះត្រាតែនាងបានរៀបការជាមួយបុរសផ្សេងសិន។ ហើយប្រសិនបើប្តីក្រោយរបស់នាងបានលែងលះនាង(ឬបាត់បង់ជីវិត)នោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះគេទាំងពីរ(ប្រពន្ធនិងប្តីដើម)ក្នុងការវិលត្រលប់មករួមរស់នឹងគ្នាវិញ ប្រសិនបើគេទាំងពីរគិតថា ពួកគេទាំងពីរអាចអនុវត្តនូវច្បាប់បញ្ញាត្តិរបស់អល់ឡោះបាន។ បណ្តាច្បាប់បញ្ញាត្តិរបស់អល់ឡោះទាំងនោះហើយ ដែលទ្រង់បានបកស្រាយបញ្ជាក់វាដល់ក្រុមដែលចេះដឹង។
Al-Baqarah 2:230
Compare 2 Khmer translations
فَإِنْ طَلَّقَهَا فَلَا تَحِلُّ لَهُ مِنْ بَعْدُ حَتَّىٰ تَنْكِحَ زَوْجًا غَيْرَهُ ۗ فَإِنْ طَلَّقَهَا فَلَا جُنَاحَ عَلَيْهِمَا أَنْ يَتَرَاجَعَا إِنْ ظَنَّا أَنْ يُقِيمَا حُدُودَ اللَّهِ ۗ وَتِلْكَ حُدُودُ اللَّهِ يُبَيِّنُهَا لِقَوْمٍ يَعْلَمُونَ
DragHold to move · × to hide
ហើយប្រសិនបើគេ(ប្ដី)បានលែងលះនាង(ជាលើក ទីបី) រួចនាងមិនមែនជាប្រពន្ធស្របច្បាប់សម្រាប់គេទៀតទេ ក្រោយពីនោះ លុះត្រាតែនាងរៀបអាពាហ៍ពិពាហ៍ជាមួយបុរស ផេ្សងសិន។ ហើយបើបុរសនោះ(ប្ដីថ្មី)បានលែងលះនាង គឺគ្មាន ទោសពៃរ៍អ្វីទេទៅលើពួកគេទាំងពីរ(នាងនិងប្ដីដើម)ក្នុងការវិល ត្រឡប់ទៅរកគ្នាវិញ(រៀបការសាជាថ្មី) ប្រសិនបើពួកគេទាំងពីរ គិតថា អាចអនុវត្ដច្បាប់អល់ឡោះបាននោះ។ ហើយទាំងនោះ គឺ ជាច្បាប់របស់អល់ឡោះដែលទ្រង់បញ្ជក់យ៉ាងច្បាស់សម្រាប់ក្រុម ដែលចេះដឹង។