ហើយប្រសិនបើពួកអ្នកមានការបារម្ភខ្លាច(សត្រូវឬអ្វីផ្សេងទៀត) ចូរពួកអ្នកសឡាតដោយដើរ ឬជិះលើយានជំនិះ។ នៅពេលដែលពួកអ្នកមានសុវត្ថិភាពវិញហើយនោះ ចូរពួកអ្នករំឭកចំពោះអល់ឡោះដូចអ្វីដែលទ្រង់បានបង្រៀនដល់ពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់ដឹងពីមុន។
Al-Baqarah 2:239
Compare 2 Khmer translations
فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًا ۖ فَإِذَا أَمِنْتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ
DragHold to move · × to hide
ហើយប្រសិនបើពួកអ្នកភ័យខ្លាច(សត្រូវ) ចូរពួកអ្នក សឡាតដោយដើរ ឬជិះលើជំនិះ(តាមលក្ខណៈដែលអាចធ្វើបាន)។ តែនៅពេលដែលពួកអ្នកមានសនិ្ដភាព ចូរពួកអ្នកសឡាត និងរំលឹក ចំពោះអល់ឡោះតាមរបៀបដែលទ្រង់បានបង្រៀនពួកអ្នកនូវអ្វី ដែលពួកអ្នកមិនបានដឹង។