អ្នកដែលបានស្លាប់ក្នុងចំណោមពួកអ្នក(ស្វាមី) ហើយគេបានបន្សល់ទុកនូវភរិយា ចាំបាច់លើពួកគេត្រូវធ្វើបណ្តាំសម្រាប់ភរិយារបស់ខ្លួននូវការផ្គត់ផ្គង់ចំពោះលំនៅដ្ឋាននិងជីវភាពរយៈពេលមួយឆ្នាំពេញ ដោយមិនត្រូវបណ្តេញពួកនាងឱ្យចេញពីលំនៅដ្ឋាន(ដោយបង្ខំ)នោះឡើយ។ តែប្រសិនបើពួកនាងចាកចេញពីលំនៅដ្ឋាន(ដោយខ្លួនឯង) គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នក(និងពួកនាង)នូវអ្វីដែលពួកនាងបានធ្វើសម្រាប់ខ្លួនពួកនាង(នៃការតុបតែងកាយ)ដោយសមរម្យនោះ។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Al-Baqarah 2:240
Compare 2 Khmer translations
وَالَّذِينَ يُتَوَفَّوْنَ مِنْكُمْ وَيَذَرُونَ أَزْوَاجًا وَصِيَّةً لِأَزْوَاجِهِمْ مَتَاعًا إِلَى الْحَوْلِ غَيْرَ إِخْرَاجٍ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِي مَا فَعَلْنَ فِي أَنْفُسِهِنَّ مِنْ مَعْرُوفٍ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
DragHold to move · × to hide
ហើយបណ្ដាអ្នកដែលទទួលមរណភាពក្នុងចំណោមពួក អ្នក ដោយពួកគេបន្សល់ទុកភរិយានោះ ចូរឱ្យពួកគេធ្វើបណ្ដាំ(មុន ពេលស្លាប់)សម្រាប់ភរិយារបស់ពួកគេនូវការផ្គត់ផ្គង់រយៈពេលមួយ ឆ្នាំដោយមិនត្រូវបណេ្ដញនាងចេញពីលំនៅដ្ឋានឡើយ។ ប៉ុន្ដែបើពួក នាងចាកចេញដោយខ្លួនឯងក៏គ្មានទោសពៃរ៍អ្វីដល់ពួកអ្នក(អ្នក ទទួលមរតក)នូវអ្វីដែលពួកនាងបានធ្វើដោយស្របច្បាប់សម្រាប់ ខ្លួនពួកនាងដែរ។ ហើយអល់ឡោះមហាខ្លាំងពូកែ មហាគតិបណ្ឌិត។