ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំបំផ្លាញផលបុណ្យនៃការបរិច្ចាគរបស់ពួកអ្នកដោយការរំលើកគុណ និងការបញ្ឈឺចិត្ដ(ដល់អ្នកទទួល)ឱ្យសោះ ប្រៀបដូចជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញឱ្យមនុស្សបានឃើញ ខណៈដែលគេមិនមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកសោះឡើយ។ ការប្រៀបធៀបរូបគេ គឺប្រៀបដូចជាថ្មរលោងមួយដុំដែលមានធូលីដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើដុំថ្មនោះ ធ្វើឱ្យថ្មនោះរលោងវិញដោយគ្មានអ្វីនៅជាប់លើវាសោះ។ ពួកគេមិនទទួលបានផលបុណ្យពីអ្វីដែលពួកគេបានសាងបន្តិចណាឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលគ្មានជំនឿឡើយ។
Al-Baqarah 2:264
Compare 2 Khmer translations
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُبْطِلُوا صَدَقَاتِكُمْ بِالْمَنِّ وَالْأَذَىٰ كَالَّذِي يُنْفِقُ مَالَهُ رِئَاءَ النَّاسِ وَلَا يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ فَمَثَلُهُ كَمَثَلِ صَفْوَانٍ عَلَيْهِ تُرَابٌ فَأَصَابَهُ وَابِلٌ فَتَرَكَهُ صَلْدًا ۖ لَا يَقْدِرُونَ عَلَىٰ شَيْءٍ مِمَّا كَسَبُوا ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
DragHold to move · × to hide
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំបំផ្លាញ(ផលបុណ្យ នៃ)ការបរិច្ចាគរបស់ពួកអ្នកដោយការរំលើក និងបញ្ឈឺចិត្ដ(ដល់ អ្នកទទួល) ដូចអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីបង្ហាញ ឱ្យមនុស្សឃើញ ហើយគេមិនជឿលើអល់ឡោះ និងថ្ងៃបរលោក ឱ្យសោះ។ ដូចេ្នះ ការប្រៀបធៀបគេដូចជាថ្មរលោងមួយដុំដែល មានដីជាប់ពីលើវា រួចភ្លៀងបានធ្លាក់យ៉ាងខ្លាំងមកលើថ្មនោះធ្វើឱ្យ ថ្មនោះរលោងវិញ។ ពួកគេមិនអាចទទួលបានផលបុណ្យពីអ្វីដែល ពួកគេបានបរិច្ចាគនោះឡើយ។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ដល់ក្រុមដែលប្រឆាំងឡើយ។