Al-Baqarah 2:265

Compare 2 Khmer translations

وَمَثَلُ الَّذِينَ يُنْفِقُونَ أَمْوَالَهُمُ ابْتِغَاءَ مَرْضَاتِ اللَّهِ وَتَثْبِيتًا مِنْ أَنْفُسِهِمْ كَمَثَلِ جَنَّةٍ بِرَبْوَةٍ أَصَابَهَا وَابِلٌ فَآتَتْ أُكُلَهَا ضِعْفَيْنِ فَإِنْ لَمْ يُصِبْهَا وَابِلٌ فَطَلٌّ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ

القرآن الكريم

DragHold to move · × to hide

ហើយការប្រៀបធៀបបណ្ដាអ្នកដែលបានបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងមានភាពនឹងនរចំពោះខ្លួនពួកគេផ្ទាល់ គឺប្រៀបដូចជាចម្ការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹកភ្លៀងយ៉ាងច្រើន។ ពេលនោះ វាក៏ផ្ដល់នូវផលានុផលទេ្វដង។ តែប្រសិនបើគ្មានភ្លៀងធ្លាក់ខ្លាំងទេនោះ (សូម្បីតែភ្លៀងតិចតួច)ក៏គ្រប់គ្រាន់ដែរ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

Rowwad Translation Center

ហើយការប្រៀបធៀបបណ្ដាអ្នកដែលបរិច្ចាគទ្រព្យ សម្បត្ដិរបស់ពួកគេដើម្បីស្វែងរកការយល់ព្រមពីអល់ឡោះ និង ការជឿជាក់ដោយខ្លួនពួកគេផ្ទាល់(ទទួលផលបុណ្យ) គឺប្រៀប ដូចជាចំការមួយនៅតំបន់ខ្ពង់រាបដែលបានស្រោចស្រពដោយទឹក ភ្លៀងយ៉ាងខ្លាំង ពេលនោះវាក៏ផ្ដល់ផលានុផលទេ្វដង។ តែបើគ្មាន ទឹកភ្លៀងខ្លាំងស្រោចស្រពមកទេ មានភ្លៀងតិចៗក៏គ្រប់គ្រាន់ ដែរ។ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Islamic Community Development Association