Al-Baqarah 2:266

Compare 2 Khmer translations

أَيَوَدُّ أَحَدُكُمْ أَنْ تَكُونَ لَهُ جَنَّةٌ مِنْ نَخِيلٍ وَأَعْنَابٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ لَهُ فِيهَا مِنْ كُلِّ الثَّمَرَاتِ وَأَصَابَهُ الْكِبَرُ وَلَهُ ذُرِّيَّةٌ ضُعَفَاءُ فَأَصَابَهَا إِعْصَارٌ فِيهِ نَارٌ فَاحْتَرَقَتْ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ

القرآن الكريم

DragHold to move · × to hide

តើជនណាក្នុងចំណោមពួកអ្នកពេញចិត្តចង់បានចម្ការលើ្ម និងចម្ការទំពាំងបាយជូរដែលមានទន្លេហូរកាត់ពីក្រោមវា ដោយនៅក្នុងចម្ការនោះ ពោរពេញដោយផលានុផលល្អៗជាច្រើនប្រភេទ។ លុះដល់ពេលដែលជននោះមានវ័យចាស់ជរា ព្រមទាំងមានកូនចៅតូចៗទន់ខ្សោយជាច្រើន ស្រាប់តែចម្ការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ (តើមានអ្នកចង់បានបែបនេះដែរឬទេ?) ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បញ្ជាក់ប្រាប់ដល់ពួកអ្នកនូវបណ្តាភស្តុតាងជាច្រើន សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។

Rowwad Translation Center

តើអ្នកណាក្នុងចំណោមពួកអ្នកចង់បានចំការលើ្ម និង ទំពាំងបាយជូរដែលមានទនេ្លហូរកាត់ពីក្រោមវា។ នៅក្នុងចំការ នោះសំបូរដោយផលានុផលសម្រាប់ជននោះ។ ហើយនៅពេល ជននោះចាស់ជរា និងមានកូនចៅតូចៗជាច្រើន ស្រាប់តែចំការនោះត្រូវទទួលរងនូវព្យុះភ្លើងបក់បោកឆេះខេ្ទចខ្ទីអស់។ ដូចេ្នះ ដែរ អល់ឡោះបញ្ជាក់ប្រាប់់ពួកអ្នកនូវភស្ដុតាងទាំងឡាយដើម្បីឱ្យពួកអ្នកពិចារណា។

Islamic Community Development Association