ពុំមែនជាកាតព្វកិច្ចរបស់អ្នកនោះទេ(ឱព្យាការីមូហាំម៉ាត់)ក្នុងការផ្តល់ការចង្អុលបង្ហាញដល់ពួកគេនោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលទ្រង់ប្រទានការចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអ្វីដែលពួកអ្នកបានបរិច្ចាគអំពីប្រការល្អនោះ គឺសម្រាប់ខ្លួនពួកអ្នក។ ពួកអ្នកមិនត្រូវបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ គេនឹងតបស្នងដល់ពួកអ្នកវិញ ហើយពួកអ្នកមិនត្រូវបានគេបំពានឡើយ។
Al-Baqarah 2:272
Compare 2 Khmer translations
لَيْسَ عَلَيْكَ هُدَاهُمْ وَلَٰكِنَّ اللَّهَ يَهْدِي مَنْ يَشَاءُ ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَلِأَنْفُسِكُمْ ۚ وَمَا تُنْفِقُونَ إِلَّا ابْتِغَاءَ وَجْهِ اللَّهِ ۚ وَمَا تُنْفِقُوا مِنْ خَيْرٍ يُوَفَّ إِلَيْكُمْ وَأَنْتُمْ لَا تُظْلَمُونَ
DragHold to move · × to hide
ពុំមែនជាកាតព្វកិច្ចរបស់អ្នក(មូហាំម៉ាត់)ក្នុងការ ចង្អុលបង្ហាញដល់ពួកគេ(ពួកគ្មានជំនឿ)នោះទេ។ ក៏ប៉ុន្ដែអល់ឡោះ ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្វីដែល ពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិដែលល្អគឺសម្រាប់ពួកអ្នកផ្ទាល់។ ហើយពួកអ្នកមិនបរិច្ចាគឡើយ លើកលែងតែដើម្បីស្វែងរកការ យល់ព្រមពីអល់ឡោះប៉ុណ្ណោះ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពី ទ្រព្យសម្បត្ដិដែលល្អ អល់ឡោះប្រាកដជាបំពេញផលបុណ្យចំពោះ ពួកអ្នកវិញ ដោយពួកអ្នកនឹងមិនត្រូវគេបំពានឡើយ។