(ចូរពួកអ្នកបរិច្ចាគទាន)ដល់ជនក្រីក្រដែលពួកគេជាប់រវល់តស៊ូក្នុងមាគ៌ារបស់អល់ឡោះ មិនអាចឱ្យពួកគេធ្វើដំណើរស្វែងរកលាភសក្ការៈនៅលើផែនដីបាន ធ្វើឱ្យអ្នកដែលមិនដឹង(ពីស្ថានភាពរបស់ពួកគេ)នឹកស្មានថា ពួកគេគឺជាអ្នកមាន ដោយសារតែពួកគេមិនបានសុំទានអ្នកដទៃ។ អ្នកអាចស្គាល់ពួកគេបានតាមរយៈសញ្ញាសម្គាល់របស់ពួកគេដោយពួកគេមិនសុំពីមនុស្សលោកដដែលៗនោះទេ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីប្រការល្អនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតអំពីវា។
Al-Baqarah 2:273
Compare 2 Khmer translations
لِلْفُقَرَاءِ الَّذِينَ أُحْصِرُوا فِي سَبِيلِ اللَّهِ لَا يَسْتَطِيعُونَ ضَرْبًا فِي الْأَرْضِ يَحْسَبُهُمُ الْجَاهِلُ أَغْنِيَاءَ مِنَ التَّعَفُّفِ تَعْرِفُهُمْ بِسِيمَاهُمْ لَا يَسْأَلُونَ النَّاسَ إِلْحَافًا ۗ وَمَا تُنْفِقُوا مِنْ خَيْرٍ فَإِنَّ اللَّهَ بِهِ عَلِيمٌ
DragHold to move · × to hide
(ចូរពួកអ្នកបរិច្ចាគទាន)សម្រាប់អ្នកក្រីក្រដែលបាន តស៊ូក្នុងមាគ៌ារបស់អល់ឡោះ ដោយពួកគេមិនអាចស្វែងរកលាភ សក្ការៈនៅលើផែនដីបានធ្វើឱ្យអ្នកដែលមិនដឹងនឹកស្មានថា ពួកគេ គឺជាអ្នកមានដោយសារតែពួកគេមិនសុំទាន។ អ្នកស្គាល់ពួកគេតាម រយៈសញ្ញារបស់ពួកគេ ដោយពួកគេមិនសុំពីមនុស្សលោកដដែលៗ នោះទេ។ ហើយអ្វីដែលពួកអ្នកបរិច្ចាគអំពីទ្រព្យសម្បត្ដិដែលល្អ នោះ ពិតប្រាកដណាស់អល់ឡោះដឹងបំផុតចំពោះវា។ ២៧៤-បណ្ដាអ្នកដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់ពួកគេទាំង ពេលយប់និងពេលថ្ងៃដោយលាក់កំបាំងនិងចំហ ពួកគេពិតជានឹង ទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេ ហើយពួកគេគ្មានការភ័យ ខ្លាច និងព្រួយបារម្ភអ្វីឡើយ។