ហើយនៅពេលដែលគម្ពីរមួយមកពីអល់ឡោះ(គម្ពីរគួរអាន)បានមកដល់ពួកគេដែលបញ្ជាក់នូវអ្វី(គម្ពីរតាវរ៉ត និងគម្ពីរអ៊ិនជីល)ដែលមាននៅជាមួយពួកគេ ខណៈដែលពីមុនមក ពួកគេតែងនិយាយថា ពួកគេនឹងទទួលបានជ័យជម្នះលើពួកគ្មានជំនឿ(នៅពេលដែលព្យាការីចុងក្រោយបានមកដល់ពួកគេ)។ តែនៅពេលដែលអ្វីដែលពួកគេបានស្គាល់(គម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ បណ្តាសារបស់អល់ឡោះគឺធ្លាក់ទៅលើពួកដែលប្រឆាំង។
Al-Baqarah 2:89
Compare 2 Khmer translations
وَلَمَّا جَاءَهُمْ كِتَابٌ مِنْ عِنْدِ اللَّهِ مُصَدِّقٌ لِمَا مَعَهُمْ وَكَانُوا مِنْ قَبْلُ يَسْتَفْتِحُونَ عَلَى الَّذِينَ كَفَرُوا فَلَمَّا جَاءَهُمْ مَا عَرَفُوا كَفَرُوا بِهِ ۚ فَلَعْنَةُ اللَّهِ عَلَى الْكَافِرِينَ
DragHold to move · × to hide
ហើយនៅពេលដែលគម្ពីរមួយពីអល់ឡោះ(គម្ពីរគួរអាន)បានមកដល់ពួកគេដែលជាការបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ(គម្ពីរតាវរ៉តនិងគម្ពីរអីញជីល)ទោះបីកាលពីមុនពួកគេបានបួងសួងសុំពីអល់ឡោះ(ឱ្យបញ្ជូនមូហាំម៉ាត់មក)ឱ្យឈ្នះលើពួក ដែលបានប្រឆាំង ហើយនៅពេលដែលអ្នកនាំសារ(មូហាំម៉ាត់)បាន មកដល់ដូចដែលពួកគេធ្លាប់បានដឹង ពួកគេបែរជាប្រឆាំងចំពោះគាត់ទៅវិញ។ ដូចេ្នះ បណ្ដាសារបស់អល់ឡោះគឺសម្រាប់ពួកដែល ប្រឆាំង។