Al-Baqarah 2:90

Compare 2 Khmer translations

بِئْسَمَا اشْتَرَوْا بِهِ أَنْفُسَهُمْ أَنْ يَكْفُرُوا بِمَا أَنْزَلَ اللَّهُ بَغْيًا أَنْ يُنَزِّلَ اللَّهُ مِنْ فَضْلِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ ۖ فَبَاءُوا بِغَضَبٍ عَلَىٰ غَضَبٍ ۚ وَلِلْكَافِرِينَ عَذَابٌ مُهِينٌ

القرآن الكريم

DragHold to move · × to hide

អាក្រក់បំផុតអ្វីដែលពួកគេបានប្តូរនឹងខ្លួនរបស់ពួកគេដោយពួកគេបានប្រឆាំងចំពោះអ្វីដែលអល់ឡោះបានបញ្ចុះដោយការច្រណែនឈ្នានីស ដោយសារតែទ្រង់បានផ្តល់នូវការប្រោសប្រទានរបស់ទ្រង់(ភាពជាព្យាការីនិងការបញ្ចុះគម្ពីរគួរអាន)ឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។ ដូចនេះ ពួកគេទទួលនូវការខឹងសម្បាទ្វេដង។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មយ៉ាងអាម៉ាស់បំផុត។

Rowwad Translation Center

តើអាក្រក់ប៉ុណ្ណាទៅដែលពួកគេបានលក់ខ្លួនរបស់ពួកគេដោយពួកគេប្រឆាំងនឹងអ្វីដែលអល់ឡោះបានបញ្ចុះ (គម្ពីរគួរអាន) ដោយសារតែការច្រណែននឹងការបញ្ចុះរបស់អល់ឡោះនូវការប្រោសប្រទានរបស់ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ ហើយពួកគេបានទទួលនូវការខឹងសម្បាម្ដង ហើយម្ដងទៀត(ពីអល់ឡោះ)។ ហើយសម្រាប់ពួកដែលប្រឆាំងគឺទារុណកម្មយ៉ាងអាម៉ាស់បំផុត។

Islamic Community Development Association