Al-Baqarah 2:91

Compare 2 Khmer translations

وَإِذَا قِيلَ لَهُمْ آمِنُوا بِمَا أَنْزَلَ اللَّهُ قَالُوا نُؤْمِنُ بِمَا أُنْزِلَ عَلَيْنَا وَيَكْفُرُونَ بِمَا وَرَاءَهُ وَهُوَ الْحَقُّ مُصَدِّقًا لِمَا مَعَهُمْ ۗ قُلْ فَلِمَ تَقْتُلُونَ أَنْبِيَاءَ اللَّهِ مِنْ قَبْلُ إِنْ كُنْتُمْ مُؤْمِنِينَ

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកយូដា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមក(ឲ្យព្យាការីមូហាំម៉ាត់) ពួកគេបែរជានិយាយថា៖ ពួកយើងមានជំនឿចំពោះតែអ្វីដែលគេបានបញ្ចុះមកឱ្យ(បណ្តាព្យាការី)ពួកយើងប៉ុណ្ណោះ។ ហើយពួកគេបានប្រឆាំងនឹងអ្វីដែលមកក្រោយពីនោះ ដ្បិតថាវា(គម្ពីរគួរអាន)គឺជាការពិតដែលបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេថា៖ ចុះហេតុអ្វីបានកាលពីមុនពួកអ្នកសម្លាប់បណ្តាព្យាការីរបស់អល់ឡោះបែបនេះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ(ចំពោះអ្វីដែលបានបញ្ចុះមកឲ្យពួកអ្នក)មែននោះ?

Rowwad Translation Center

ហើយនៅពេលដែលគេបាននិយាយទៅកាន់ពួកគេ(យ៉ា- ហ៊ូទី)ថាៈ ចូរពួកអ្នកជឿនូវអ្វីដែលអល់ឡោះបានបញ្ចុះ មក(គម្ពីរ គួរអាន)។ ពួកគេបានឆ្លើយថាៈពួកយើងជឿតែអ្វីដែលគេបានបញ្ចុះមកឱ្យពួកយើងប៉ុណ្ណោះ(គម្ពីរតាវរ៉ត)។ ហើយពួកគេមិនជឿនូវអ្វីដែលក្រោយពីវាឡើយ ទោះបីគម្ពីរគួរអានជាការពិតដើម្បីបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេក៏ដោយ។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ ហេតុអ្វីបានជាពួកអ្នកសម្លាប់បណ្ដាណាពីរបស់អល់ឡោះ ពិមុនៗប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ?

Islamic Community Development Association