Al-Baqarah 2:96

Compare 2 Khmer translations

وَلَتَجِدَنَّهُمْ أَحْرَصَ النَّاسِ عَلَىٰ حَيَاةٍ وَمِنَ الَّذِينَ أَشْرَكُوا ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِ مِنَ الْعَذَابِ أَنْ يُعَمَّرَ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ

القرآن الكريم

DragHold to move · × to hide

ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ពិតជានឹងឃើញថា ពួកគេជាមនុស្សដែលយកចិត្តទុកដាក់បំផុតក្នុងជីវិតរស់នៅរបស់ពួកគេ និងជាមនុស្សដែលលោភលន់ជាងពួកមុស្ហរីគីន(ពួកពហុទេពនិយម)ទៅទៀត។ ពួកគេម្នាក់ៗពេញចិត្តចង់បានអាយុវែងរហូតដល់មួយពាន់ឆ្នាំ។ ប៉ុន្តែទោះបីជាអាយុរបស់គេវែងយ៉ាងណាក៏ដោយ ក៏គេមិនអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញបំផុតចំពោះអ្វីដែលពួកគេបានសាង។

Rowwad Translation Center

ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងជួបប្រទះ ពួកគេ(យ៉ាហ៊ូទី)ជាមនុស្សដែលលោភលន់បំផុតក្នុងការរស់នៅនិងជាមនុស្សលោភលន់ជាងពួកដែលធ្វើស្ហីរិកទៅទៀត។ ពួកគេម្នាក់ៗប្រាថ្នាចង់បានអាយុរបស់គេរហូតដល់មួយពាន់ឆ្នាំ។ ទោះបីជាអាយុរបស់គេវែងយ៉ាងនេះក៏ដោយ ក៏មិនអាចធ្វើឱ្យគេគេច ផុតពីទារុណកម្មរបស់អល់ឡោះបានដែរ។ ហើយអល់ឡោះឃើញ បំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

Islamic Community Development Association