Al-Baqarah 2:97

Compare 2 Khmer translations

قُلْ مَنْ كَانَ عَدُوًّا لِجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ជនណាដែលចាត់ទុកម៉ាឡាអ៊ីកាត់ជីព្រីលជាសត្រូវនោះ តាមពិត គាត់គ្រាន់តែជាអ្នកនាំយកគម្ពីរគួរអានចុះមកក្នុងដួងចិត្តរបស់អ្នក ដោយមានការអនុញ្ញាតពីអល់ឡោះដើម្បីបញ្ជាក់ទៅលើអ្វី(គម្ពីរទាំងឡាយ)ដែលមាននៅជាមួយគេ ព្រមទាំងជាការចង្អុលបង្ហាញ និងជាការផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿប៉ុណ្ណោះ។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈអ្នកណាដែលបានចាត់ទុកជីព្រីលជាសត្រូវតាមពិតជីព្រីលគ្រាន់តែជាអ្នកនាំគម្ពីរគួរអានចុះមកក្នុងចិត្ដរបស់អ្នកតាមបទបញ្ជារបស់អល់ឡោះតែប៉ុណ្ណោះដើម្បីបញ្ជាក់នូវអ្វីដែលមានពីមុនមក(ដូចជា គម្ពីរតាវរ៉ត គម្ពីរ អីញជីល...) និងដើម្បីចង្អុលបង្ហាញ ព្រមទាំងផ្ដល់ដំណឹងរីករាយ សម្រាប់បណ្ដាអ្នកដែលមានជំនឿ។

Islamic Community Development Association