Aal 'Imran 3:152

Compare 2 Khmer translations

وَلَقَدْ صَدَقَكُمُ اللَّهُ وَعْدَهُ إِذْ تَحُسُّونَهُمْ بِإِذْنِهِ ۖ حَتَّىٰ إِذَا فَشِلْتُمْ وَتَنَازَعْتُمْ فِي الْأَمْرِ وَعَصَيْتُمْ مِنْ بَعْدِ مَا أَرَاكُمْ مَا تُحِبُّونَ ۚ مِنْكُمْ مَنْ يُرِيدُ الدُّنْيَا وَمِنْكُمْ مَنْ يُرِيدُ الْآخِرَةَ ۚ ثُمَّ صَرَفَكُمْ عَنْهُمْ لِيَبْتَلِيَكُمْ ۖ وَلَقَدْ عَفَا عَنْكُمْ ۗ وَاللَّهُ ذُو فَضْلٍ عَلَى الْمُؤْمِنِينَ

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ អល់ឡោះទ្រង់បានសម្រេចឱ្យពួកអ្នកនូវការសន្យារបស់ទ្រង់(ចំពោះពួកអ្នក) ដោយពួកអ្នកបានសម្លាប់ពួកគេ(សត្រូវ)យ៉ាងខ្លាំងក្លាដោយការអនុញ្ញាតពីទ្រង់។ លុះពេលដែលពួកអ្នកបរាជ័យ ហើយពួកអ្នកបានខ្វែងយោបល់គ្នាចំពោះបទបញ្ជាដែលគាត់(ព្យាការីមូហាំម៉ាត់)បានដាក់មកលើពួកអ្នក ហើយពួកអ្នកបានល្មើសទៅនឹងបទបញ្ជា(របស់អ្នកនាំសារ) ក្រោយពីទ្រង់បានឱ្យពួកអ្នកឃើញនូវអ្វីដែលពួកអ្នកពេញចិត្ត(ជ័យជម្នះ)។ ក្នុងចំណោមពួកអ្នក គឺមានអ្នកដែលប្រាថ្នាចង់បានលោកិយ(ទ្រព្យជ័យភណ្ឌ)។ ហើយក្នុងចំណោមពួកអ្នក ក៏មានអ្នកដែលចង់បាន(ផលបុណ្យ)បរលោកផងដែរ។ ក្រោយមក ទ្រង់បានបង្វែរពួកអ្នកចេញពីពួកគេ(សត្រូវ) ដើម្បីជាការសាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បានអភ័យទោសដល់ពួកអ្នក(ចំពោះការល្មើសនឹងបទបញ្ជារបស់អ្នកនាំសារ)។ ហើយអល់ឡោះជាអ្នកដែលមានក្តីសណ្តោសប្រណីដ៏ធំធេងបំផុតចំពោះបណ្តាអ្នកដែលមានជំនឿ។

Rowwad Translation Center

ហើយពិតប្រាកដណាស់ អល់ឡោះបានបំពេញការសន្យា របស់ទ្រង់ចំពោះពួកអ្នក ខណៈដែលពួកអ្នកសម្លាប់ពួកគេ(នៅ សមរភូមិអ៊ូហុទ) ដោយការអនុញ្ញាតរបស់ទ្រង់រហូតដល់ពួកអ្នក ទន់ខ្សោយ និងខ្វែងយោបល់គ្នាក្នុងរឿងនេះ ហើយពួកអ្នកបាន ប្រឆាំង(នឹងអ្នកនាំសារ) បន្ទាប់ពីអល់ឡោះបានធ្វើឱ្យពួកអ្នក ឃើញនូវអ្វីដែលពួកអ្នកចូលចិត្ដ(ជ័យភណ្ឌ)។ ក្នុងចំណោមពួកអ្នក មានអ្នកចង់បាន(ផលប្រយោជន៍)លោកិយ ហើយមួយចំនួនទៀត ក្នុងចំណោមពួកអ្នកមានអ្នកចង់បាន(ផលបុណ្យ)ថ្ងៃបរលោក។ ក្រោយមកអល់ឡោះធ្វើឱ្យពួកអ្នកបែរចេញពីពួកគេ(បរាជ័យ) ដើម្បីទ្រង់សាកល្បងពួកអ្នក។ ហើយពិតប្រាកដណាស់ ទ្រង់បាន អធ្យាស្រ័យឱ្យពួកអ្នក។ ហើយអល់ឡោះមានក្ដីសន្ដោសប្រណី ទៅចំពោះបណ្ដាអ្នកដែលមានជំនឿ។

Islamic Community Development Association