Aal 'Imran 3:153

Compare 2 Khmer translations

إِذْ تُصْعِدُونَ وَلَا تَلْوُونَ عَلَىٰ أَحَدٍ وَالرَّسُولُ يَدْعُوكُمْ فِي أُخْرَاكُمْ فَأَثَابَكُمْ غَمًّا بِغَمٍّ لِكَيْلَا تَحْزَنُوا عَلَىٰ مَا فَاتَكُمْ وَلَا مَا أَصَابَكُمْ ۗ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ

القرآن الكريم

DragHold to move · × to hide

ចូរពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នករត់ឡើងភ្នំ ហើយពួកអ្នកមិនក្រឡេកមើលទៅនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារស្រែកហៅពួកអ្នកពីខាងក្រោយពួកអ្នក។ ពេលនោះ អល់ឡោះក៏បានឲ្យពួកអ្នកទទួលរងនូវទុក្ខសោកផ្ទួនៗ ដើម្បីកុំឱ្យពួកអ្នកមានទុក្ខព្រួយទៅលើអ្វីដែលបានកន្លងផុតទៅពីពួកអ្នក ហើយនិងអ្វីដែលពួកអ្នកទទួលរងគ្រោះ។ ហើយអល់ឡោះមហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Rowwad Translation Center

(ចូរចងចាំ)នៅពេលដែលពួកអ្នករត់ឡើងភ្នំ(ដោយ សារចាញ់សង្គ្រាម) ដោយមិនក្រឡេកមើលនរណាម្នាក់ឡើយ ខណៈដែលអ្នកនាំសារនៅជាមួយក្រុមមួយទៀតរបស់ពួកអ្នក ស្រែកហៅពួកអ្នក។ ដូចេ្នះអល់ឡោះបានធ្វើឱ្យពួកអ្នកទទួលរង នូវទុក្ខសោកលើទុក្ខសោក ដើម្បីកុំឱ្យពួកអ្នកមានការសោកស្ដាយ នូវអ្វីដែលបានកន្លងហួសពីពួកអ្នកនិងអ្វីដែលបានធ្វើឱ្យពួកអ្នករង គ្រោះ។ អល់ឡោះមហាជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Islamic Community Development Association