ក្រោយពីពួកអ្នកទទួលរងនូវទុក្ខសោកហើយនោះ ទ្រង់បានបញ្ចុះភាពនឹងនរទៅលើពួកអ្នក ដោយធ្វើឱ្យមួយក្រុមក្នុងចំណោមពួកអ្នក(អ្នកដែលមានជំនឿពិត)ងងុយគេង។ ចំណែកឯមួយក្រុមផ្សេង(ពួកពុតត្បុត)គ្មានខ្វល់ខ្វាយអ្វីក្រៅពី(សេចក្តីសុខ)ខ្លួនឯងប៉ុណ្ណោះដោយពួកគេគិតស្មានមិនត្រឹមត្រូវទៅលើអល់ឡោះនូវការគិតស្មានរបស់ពួកល្ងង់ខ្លៅ។ ពួកគេនិយាយថា៖ តើពួកយើងមានសិទ្ធិជ្រើសរើសចំពោះបញ្ហានេះ(ការចេញធ្វើសង្គ្រាម)ឬទេ? ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ កិច្ចការទាំងអស់គឺស្ថិតនៅលើអល់ឡោះជាម្ចាស់(តែមួយគត់)។ ពួកពុតត្បុតទាំងនោះបានលាក់ទុកក្នុងខ្លួនពួកគេនូវអ្វីដែលពួកគេមិនបង្ហាញឱ្យអ្នកបានដឹង ខណៈដែលពួកគេបាននិយាយថា៖ ប្រសិនបើពួកយើងមានសិទ្ធិអ្វីបន្តិចនៅក្នុងរឿងនោះ ពួកយើងនឹងមិនត្រូវបានគេសម្លាប់នៅទីកន្លែងនេះឡើយ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ឆ្លើយតបថា៖ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏អ្នកដែលត្រូវបានគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងដែលពួកគេត្រូវស្លាប់ជាមិនខាន។ (ការធ្វើដូច្នោះ)ដើម្បីអល់ឡោះសាកល្បងនូវអ្វីដែលមាននៅក្នុងទ្រូងរបស់ពួកអ្នក ហើយនិងដើម្បីវែកញែកនូវអ្វីដែលនៅក្នុងចិត្តរបស់ពួកអ្នក(នៃភាពមានជំនឿ និងភាពពុតត្បុត)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលមាននៅក្នុងដួងចិត្ត។
Aal 'Imran 3:154
Compare 2 Khmer translations
ثُمَّ أَنْزَلَ عَلَيْكُمْ مِنْ بَعْدِ الْغَمِّ أَمَنَةً نُعَاسًا يَغْشَىٰ طَائِفَةً مِنْكُمْ ۖ وَطَائِفَةٌ قَدْ أَهَمَّتْهُمْ أَنْفُسُهُمْ يَظُنُّونَ بِاللَّهِ غَيْرَ الْحَقِّ ظَنَّ الْجَاهِلِيَّةِ ۖ يَقُولُونَ هَلْ لَنَا مِنَ الْأَمْرِ مِنْ شَيْءٍ ۗ قُلْ إِنَّ الْأَمْرَ كُلَّهُ لِلَّهِ ۗ يُخْفُونَ فِي أَنْفُسِهِمْ مَا لَا يُبْدُونَ لَكَ ۖ يَقُولُونَ لَوْ كَانَ لَنَا مِنَ الْأَمْرِ شَيْءٌ مَا قُتِلْنَا هَاهُنَا ۗ قُلْ لَوْ كُنْتُمْ فِي بُيُوتِكُمْ لَبَرَزَ الَّذِينَ كُتِبَ عَلَيْهِمُ الْقَتْلُ إِلَىٰ مَضَاجِعِهِمْ ۖ وَلِيَبْتَلِيَ اللَّهُ مَا فِي صُدُورِكُمْ وَلِيُمَحِّصَ مَا فِي قُلُوبِكُمْ ۗ وَاللَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
DragHold to move · × to hide
បន្ទាប់មកអល់ឡោះបានបញ្ចុះឱ្យពួកអ្នកបន្ទាប់ពីទុក្ខ- សោក(ដោយសារចាញ់សង្គ្រាម)នោះនូវសុខសន្ដិភាពដូចជាភាព ងងុយមកគ្របដណ្ដប់ក្រុមមួយអំពីពួកអ្នក។ ដោយមួយក្រុមទៀត ដែលយកចិត្ដទុកដាក់តែចំពោះខ្លួនពួកគេប៉ុណ្ណោះ ដោយពួកគេ សង្ស័យចំពោះអល់ឡោះដោយគ្មានហេតុផលដូចជាការសង្ស័យ របស់ពួកល្ងង់ខ្លៅ(សម័យកាលមុនមូហាំម៉ាត់)ដោយពួកគេនិយាយ ថាៈ តើសម្រាប់ពួកយើងមានការជ្រើសរើសដែរឬទេនៅក្នុងរឿង នេះ(ការធ្វើសង្គ្រាម)? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដ ណាស់ គ្រប់កិច្ចការទាំងអស់គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ពួកគេ លាក់បាំងក្នុងចិត្ដរបស់ពួកគេនូវអ្វីដែលពួកគេមិនចង់បង្ហាញដល់អ្នក ដោយពួកគេនិយាយថាៈ ប្រសិនបើពួកយើងមានការជ្រើសរើស នោះ ពួកយើងមិនត្រូវគេសម្លាប់នៅទីនេះទេ(សមរភូមិ)។ ចូរអ្នក ពោលថាៈ ទោះបីជាពួកអ្នកស្ថិតនៅក្នុងផ្ទះរបស់ពួកអ្នកក៏ដោយ ក៏ពួកដែលគេកំណត់ឱ្យស្លាប់នោះនឹងចេញទៅរកកន្លែងស្លាប់របស់ ពួកគេដែរ។ (ការធ្វើដូចេ្នះ)គឺដើម្បីអល់ឡោះសាកល្បងនូវអី្វដែល មាននៅក្នុងចិត្ដរបស់ពួកអ្នក និងដើម្បីសំអាតនូវអ្វីដែលមាននៅក្នុង ចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលមាននៅក្នុងចិត្ដ។