អល់ឡោះជាម្ចាស់មិនបង្កើតសម្រាប់បុរសម្នាក់ឱ្យមានបេះដូងពីរនៅក្នុងទ្រូងរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយាទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកនិយាយហ្ស៊ីហើរទៅកាន់នោះជាម្តាយរបស់ពួកអ្នកនោះឡើយ ហើយទ្រង់ក៏មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើតរបស់ពួកអ្នកនោះដែរ។ នោះគ្រាន់តែជាពាក្យសម្ដីដែលពួកអ្នកនិយាយនឹងមាត់របស់ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលពាក្យពិត និងចង្អុលបង្ហាញទៅកាន់មាគ៌ា(ត្រឹមត្រូវ)។
Al-Ahzab 33:4
Compare 2 Khmer translations
مَا جَعَلَ اللَّهُ لِرَجُلٍ مِنْ قَلْبَيْنِ فِي جَوْفِهِ ۚ وَمَا جَعَلَ أَزْوَاجَكُمُ اللَّائِي تُظَاهِرُونَ مِنْهُنَّ أُمَّهَاتِكُمْ ۚ وَمَا جَعَلَ أَدْعِيَاءَكُمْ أَبْنَاءَكُمْ ۚ ذَٰلِكُمْ قَوْلُكُمْ بِأَفْوَاهِكُمْ ۖ وَاللَّهُ يَقُولُ الْحَقَّ وَهُوَ يَهْدِي السَّبِيلَ
DragHold to move · × to hide
អល់ឡោះមិនបានបង្កើតសម្រាប់មនុស្សម្នាក់ឱ្យមានបេះដូង ពីរនៅក្នុងខ្លួនរបស់គេឡើយ។ ហើយទ្រង់មិនបានចាត់ទុកភរិយា ពួកអ្នកដែលពួកអ្នកធ្វើហ្ស៊ីហ៊ើរ ពួកនាងនោះជាម្ដាយរបស់ពួកអ្នក ឡើយ។ ហើយទ្រង់មិនចាត់ទុកកូនចិញ្ចឹមរបស់ពួកអ្នកជាកូនបង្កើត របស់ពួកអ្នកឡើយ។ ទាំងនោះគឺជាពាក្យសំដីដែលចេញពីមាត់របស់ ពួកអ្នកប៉ុណ្ណោះ។ តែអល់ឡោះមានបន្ទូលពិត និងចង្អុលបង្ហាញ មាគ៌ាដែលត្រឹមត្រូវ។