ចូរពួកអ្នកដាក់នាមត្រកូលពួកគេ(កូនចិញ្ចឹម)ទៅតាមត្រកូលឪពុកបង្កើតពួកគេចុះ វាជារឿងយុត្តិធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នកមិនស្គាល់(ឈ្មោះ)ឪពុកបង្កើតរបស់ពួកគេទេនោះ ពិតណាស់ (ពួកគេគឺ)ជាបងប្អូនរួមសាសនារបស់ពួកអ្នក និងជាអ្នកដែលពួកអ្នករំដោះចេញពីភាពជាទាសករ។ ហើយគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកដែលពួកអ្នកហៅនាមត្រកូលរបស់ពួកគេខុស(ដោយអចេតនា) លើកលែងតែអ្វីដែលពួកអ្នកមានចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
Al-Ahzab 33:5
Compare 2 Khmer translations
ادْعُوهُمْ لِآبَائِهِمْ هُوَ أَقْسَطُ عِنْدَ اللَّهِ ۚ فَإِنْ لَمْ تَعْلَمُوا آبَاءَهُمْ فَإِخْوَانُكُمْ فِي الدِّينِ وَمَوَالِيكُمْ ۚ وَلَيْسَ عَلَيْكُمْ جُنَاحٌ فِيمَا أَخْطَأْتُمْ بِهِ وَلَٰكِنْ مَا تَعَمَّدَتْ قُلُوبُكُمْ ۚ وَكَانَ اللَّهُ غَفُورًا رَحِيمًا
DragHold to move · × to hide
ចូរពួកអ្នកហៅពួកគេ(កូនចិញ្ចឹម)តាមត្រកូលឪពុករបស់ ពួកគេ វាគឺយុតិ្ដធម៌បំផុតចំពោះអល់ឡោះ។ តែប្រសិនបើពួកអ្នក មិនស្គាល់ឪពុក(បង្កើត)របស់ពួកគេទេនោះ (ចូរពួកអ្នកចាត់ទុក ពួកគេ)ជាបងប្អូនរបស់ពួកអ្នកនៅក្នុងសាសនា និងជាម៉ាវឡារបស់ពួកអ្នក។ ហើយគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកអ្នកនូវអី្វ ដែលពួកអ្នកបានធ្វើខុសនឹងវា លើកលែងតែចិត្ដរបស់ពួកអ្នកមាន ចេតនាប៉ុណ្ណោះ។ ហើយអល់ឡោះមហាអភ័យទោស មហា អាណិតស្រឡាញ់។