Al-Ahzab 33:6

Compare 2 Khmer translations

النَّبِيُّ أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنْفُسِهِمْ ۖ وَأَزْوَاجُهُ أُمَّهَاتُهُمْ ۗ وَأُولُو الْأَرْحَامِ بَعْضُهُمْ أَوْلَىٰ بِبَعْضٍ فِي كِتَابِ اللَّهِ مِنَ الْمُؤْمِنِينَ وَالْمُهَاجِرِينَ إِلَّا أَنْ تَفْعَلُوا إِلَىٰ أَوْلِيَائِكُمْ مَعْرُوفًا ۚ كَانَ ذَٰلِكَ فِي الْكِتَابِ مَسْطُورًا

القرآن الكريم

DragHold to move · × to hide

ព្យាការី(មូហាំម៉ាត់)មានសិទ្ធិបំផុតចំពោះបណ្តាអ្នកមានជំនឿជាងពួកគេខ្លួនឯងទៅទៀត ហើយភរិយាទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ។ ហើយអ្នកដែលជាសាច់សាលោហិតនឹងគ្នា គឺមានសិទ្ធិក្នុងការទទួលកេរមរតកពីគ្នាទៅវិញទៅមកស្របទៅតាមច្បាប់របស់អល់ឡោះជាងបណ្តាអ្នកដែលមានជំនឿ និងអ្នកដែលបានភៀសខ្លួន(ក្នុងមាគ៌ាអល់ឡោះ)ទៅទៀត លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមនុស្សដែលស្រឡាញ់គ្នាជិតដិតប៉ុណ្ណោះ។ ពិតណាស់រឿងនោះគឺត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)រួចហើយ។

Rowwad Translation Center

ណាពីគឺជាអ្នកដែលសំខាន់បំផុតចំពោះបណ្ដាអ្នកមានជំនឿ ជាងខ្លួនពួកគេផ្ទាល់ទៅទៀត។ ហើយភរិយាៗរបស់គាត់(ណាពី) គឺជាម្ដាយរបស់ពួកគេ ។ ហើយអ្នកដែលជាប់សាច់សាលោហិតនឹង គ្នា ពួកគេខ្លះមានសិទិ្ធទទួលមរតកពីគ្នាទៅវិញទៅមកតាមច្បាប់ របស់អល់ឡោះជាងបណ្ដាអ្នកមានជំនឿ និងអ្នកភៀសខ្លួន(ពីម៉ាក្កះ ទៅម៉ាឌីណះ) លើកលែងតែពួកអ្នកចង់ធ្វើល្អចំពោះមិត្ដជិតស្និទ្ធ របស់ពួកអ្នកប៉ុណ្ណោះ។ រឿងនោះត្រូវបានគេកត់ត្រាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស) ។

Islamic Community Development Association