ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញអំពីខ្លួនមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញអំពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់បានបង្កើតចេញអំពីពួកគាត់ទាំងពីរនោះនូវមនុស្សប្រុស និងមនុស្សស្រីជាច្រើន។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលក្នុងនាមរបស់ទ្រង់ ពួកអ្នកទាមទារសិទ្ធិពីគ្នាទៅវិញទៅមក ហើយត្រូវប្រុងប្រយ័ត្នចំពោះការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។
An-Nisa' 4:1
Compare 2 Khmer translations
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ وَاتَّقُوا اللَّهَ الَّذِي تَسَاءَلُونَ بِهِ وَالْأَرْحَامَ ۚ إِنَّ اللَّهَ كَانَ عَلَيْكُمْ رَقِيبًا
DragHold to move · × to hide
ឱមនុស្សលោក. ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នក ដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយ ទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់ បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនិងស្ដ្រីជាច្រើន។ ហើយចូរ ពួកអ្នកកោតខ្លាចអល់ឡោះ ដែលពួកអ្នកទាមទារសិទ្ធិទៅវិញទៅ មកក្នុងនាមអល់ឡោះ ហើយត្រូវផ្សារភ្ជាប់ញាតិសន្ដាន។ ពិត ប្រាកដណាស់ អល់ឡោះគឺជាអ្នកឃ្លាំមើលពួកអ្នក។