An-Nisa' 4:2

Compare 2 Khmer translations

وَآتُوا الْيَتَامَىٰ أَمْوَالَهُمْ ۖ وَلَا تَتَبَدَّلُوا الْخَبِيثَ بِالطَّيِّبِ ۖ وَلَا تَأْكُلُوا أَمْوَالَهُمْ إِلَىٰ أَمْوَالِكُمْ ۚ إِنَّهُ كَانَ حُوبًا كَبِيرًا

القرآن الكريم

DragHold to move · × to hide

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលទទួលពាក្យបណ្តាំ)ផ្តល់ឲ្យក្មេងកំព្រា នូវទ្រព្យសម្បត្តិរបស់ពួកគេ(ឱ្យបានគ្រប់ចំនួន កាលណាពួកគេពេញវ័យ) ហើយចូរពួកអ្នកកុំប្តូរយកទ្រព្យសម្បត្តិល្អៗ(របស់ក្មេងកំព្រា)ជាមួយនឹងទ្រព្យសម្បត្តិដែលមិនល្អ(របស់ពួកអ្នក)ឱ្យសោះ។ ហើយពួកអ្នកមិនត្រូវស៊ីទ្រព្យសម្បត្តិក្មេងកំព្រាដោយយកវាមកលាយឡំ(ដាក់បញ្ចូលគ្នា)ជាមួយនឹងទ្រព្យសម្បត្តិរបស់ពួកអ្នកឡើយ ជាការពិតណាស់វាគឺជាបាបកម្មដ៏ធំធេងបំផុត។

Rowwad Translation Center

ចូរពួកអ្នកប្រគល់ឱ្យកូនកំព្រាទាំងនោះនូវទ្រព្យសម្បត្ដិ របស់ពួកគេ។ ហើយកុំប្ដូររបស់ដែលអាក្រក់ដោយរបស់ដែលល្អ (របស់កូនកំព្រា)ឱ្យសោះ។ ហើយចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ របស់ពួកគេដោយលាយឡំជាមួយទ្រព្យសម្បត្ដិរបស់ពួកអ្នក។ ពិតប្រាកដណាស់ វាគឺជាបាបកម្មដ៏ធំធេងបំផុត។

Islamic Community Development Association