ពួកអះលីគីតាបនឹងសុំឲ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បញ្ចុះគម្ពីរមួយក្បាលពីលើមេឃឲ្យពួកគេ។ ជាការពិតណាស់ ពួកគេបានសុំពីព្យាការីមូសានូវរឿងដែលធំធេងជាងនេះទៅទៀត ដោយពួកគេនិយាយថា៖ សូមអល់ឡោះជាម្ចាស់បង្ហាញខ្លួនឱ្យពួកយើងបានឃើញទ្រង់ផ្ទាល់នឹងភ្នែកផង។ ពេលនោះ រន្ទះក៏បានបាញ់ពួកគេព្រោះតែការបំពានរបស់ពួកគេ។ បន្ទាប់មក ពួកគេបានយករូបសំណាក់កូនគោ(មកគោរពសក្ការៈ)ក្រោយពីភស្តុតាងដ៏ច្បាស់លាស់ជាច្រើនបានមកដល់ពួកគេហើយនោះ។ ក្រោយមក យើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)ចំពោះរឿងនោះទៀត។ ហើយយើងបានប្រទានដល់ព្យាការីមូសានូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។
An-Nisa' 4:153
Compare 2 Khmer translations
يَسْأَلُكَ أَهْلُ الْكِتَابِ أَنْ تُنَزِّلَ عَلَيْهِمْ كِتَابًا مِنَ السَّمَاءِ ۚ فَقَدْ سَأَلُوا مُوسَىٰ أَكْبَرَ مِنْ ذَٰلِكَ فَقَالُوا أَرِنَا اللَّهَ جَهْرَةً فَأَخَذَتْهُمُ الصَّاعِقَةُ بِظُلْمِهِمْ ۚ ثُمَّ اتَّخَذُوا الْعِجْلَ مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ فَعَفَوْنَا عَنْ ذَٰلِكَ ۚ وَآتَيْنَا مُوسَىٰ سُلْطَانًا مُبِينًا
DragHold to move · × to hide
ពួកអះលីគីតាបនឹងសុំអ្នក(មូហាំម៉ាត់)ឱ្យបញ្ចុះគម្ពីរ មួយពីលើមេឃឱ្យពួកគេ។ ជាការពិតណាស់ កាលពីមុនពួកគេបាន សុំមូសានូវប្រការមួយធំជាងនេះទៅទៀត ដោយពួកគេបាននិយាយ ថាៈ សូមអ្នកបង្ហាញដល់ពួកយើងឱ្យឃើញអល់ឡោះដោយផ្ទាល់ ភ្នែកផង។ ពេលនោះរន្ទះក៏បានបាញ់(សម្លាប់)ពួកគេភ្លាមដោយ សារការបំពានរបស់ពួកគេ។ ក្រោយមកពួកគេបានយករូបសំណាក កូនគោមកគោរពសក្ការៈបន្ទាប់ពីមានភស្ដុតាងជាច្រើនបានមកដល់ ពួកគេ។ ក្រោយមកយើងក៏បានអធ្យាស្រ័យ(ដល់ពួកគេ)អំពីបញ្ហានេះ។ ហើយយើងបានប្រទានឱ្យមូសានូវភស្ដុតាងដ៏ជាក់ច្បាស់ ។