An-Nisa' 4:154

Compare 2 Khmer translations

وَرَفَعْنَا فَوْقَهُمُ الطُّورَ بِمِيثَاقِهِمْ وَقُلْنَا لَهُمُ ادْخُلُوا الْبَابَ سُجَّدًا وَقُلْنَا لَهُمْ لَا تَعْدُوا فِي السَّبْتِ وَأَخَذْنَا مِنْهُمْ مِيثَاقًا غَلِيظًا

القرآن الكريم

DragHold to move · × to hide

ហើយយើង(អល់ឡោះ)បានលើកភ្នំតួរដាក់ពីលើពួកគេដោយការដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ទៅលើពួកគេ។ ហើយយើងបានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកអ្នកចូលតាមទ្វារ(ទីក្រុងយេរូសាឡឹម)ដោយឱនក្បាលចុះ។ ហើយយើងក៏បានមានបន្ទូលទៅកាន់ពួកគេទៀតថា៖ ចូរពួកអ្នកកុំបំពាន(ដោយចេញទៅនេសាទ)នៅថ្ងៃសៅរ៍ឱ្យសោះ។ ហើយយើងបានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់បំផុតទៅលើពួកគេ។

Rowwad Translation Center

ហើយយើងបានលើកភ្នំតួរដាក់ពីលើពួកគេដោយសារ (មិនអនុវត្ដ)ការសន្យារបស់ពួកគេ ហើយយើងបានមានបន្ទូលទៅ កាន់ពួកគេថាៈ ចូរពួកអ្នកចូលតាមទ្វារនេះ(ទ្វារវិហារពិសិដ្ឋ)ដោយ ឱនលំទោន។ ហើយយើងបានបញ្ជាទៅកាន់ពួកគេថាៈ ចូរពួកអ្នក កុំបំពាន(ដោយទៅនេសាទ)នៅថ្ងៃសៅរ៍។ ហើយយើងក៏បាន ទទួលពីពួកគេនូវកិច្ចសន្យាដ៏ម៊ឺងម៉ាត់។

Islamic Community Development Association