An-Nisa' 4:3

Compare 2 Khmer translations

وَإِنْ خِفْتُمْ أَلَّا تُقْسِطُوا فِي الْيَتَامَىٰ فَانْكِحُوا مَا طَابَ لَكُمْ مِنَ النِّسَاءِ مَثْنَىٰ وَثُلَاثَ وَرُبَاعَ ۖ فَإِنْ خِفْتُمْ أَلَّا تَعْدِلُوا فَوَاحِدَةً أَوْ مَا مَلَكَتْ أَيْمَانُكُمْ ۚ ذَٰلِكَ أَدْنَىٰ أَلَّا تَعُولُوا

القرآن الكريم

DragHold to move · × to hide

ហើយប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ក្មេងកំព្រាបាន(ប្រសិនបើពួកអ្នករៀបការជាមួយពួកនាង) ចូរពួកអ្នករៀបការជាមួយនឹងស្ត្រីណាដែលជាទីពេញចិត្តសម្រាប់ពួកអ្នក ចំនួនពីរនាក់ ឬបីនាក់ ឬបួននាក់។ តែប្រសិនបើពួកអ្នកបារម្ភខ្លាចមិនអាចផ្ដល់ភាពយុត្តិធម៌ដល់ពួកនាង(ភរិយាទាំងឡាយ)បានទេនោះ ចូររៀបការជាមួយស្ត្រីតែម្នាក់បានហើយ ឬក៏ជាមួយស្ត្រីបម្រើដាច់ថ្លៃដែលស្ថិតក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ នោះជាការប្រសើរបំផុតដើម្បីការពារពួកអ្នកកុំឱ្យពួកអ្នកមានភាពលម្អៀង។

Rowwad Translation Center

ហើយប្រសិនបើពួកអ្នកខ្លាចក្រែងមិនអាចផ្ដល់ភាពយុត្ដិធម៌ ចំពោះកេ្មងកំព្រាបាននោះ ចូរពួកអ្នករៀបអាពាហ៍ពិពាហ៍ជាមួយ នារីណាដែលជាទីពេញចិត្ដសម្រាប់ពួកអ្នកចំនួនពីរ ឬបី ឬបួននាក់។ តែប្រសិនបើពួកអ្នកមិនអាចផ្ដល់ភាពយុត្ដិធម៌(ដល់ពួកនាង)បាន នោះ ចូរពួកអ្នករៀបការតែម្នាក់ ឬ(រួមរស់ជាមួយ)ស្ដ្រីបម្រើដាច់ ថ្លៃរបស់ពួកអ្នក។ នេះគឺជាការប្រសើរបំផុតដើម្បីការពារពួកអ្នកពី ការប្រព្រឹត្ដអំពើអយុត្ដ្ដិធម៌។

Islamic Community Development Association