ហើយនៅពេលដែលព័ត៌មានស្ដីពីសុវត្ថិភាព(របស់អ្នកមូស្លីម) ឬព័ត៌មានពីការភ័យខ្លាចបានមកដល់ពួកគេ(ពួកពុតត្បុត) ពួកគេផ្សព្វផ្សាយវាភ្លាម(ទាំងដែលមិនទាន់ដឹងថា តើព័ត៌មាននោះពិតឬមិនពិត)។ តែប្រសិនបើពួកគេផ្តល់ព័ត៌មាននោះទៅកាន់អ្នកនាំសារ និងទៅកាន់មេដឹកវិញនោះ អ្នកដែលមានការយល់ដឹងពីបញ្ហានោះក្នុងចំណោមពួកគេប្រាកដជានឹងដឹងជាមិនខាន(ថាតើត្រូវធ្វើដូចម្តេចចំពោះព័ត៌មាននោះ)។ ហើយប្រសិនបើគ្មានការប្រោសប្រទានពីអល់ឡោះមកលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) និងក្ដីមេត្តាករុណារបស់ទ្រង់ទេនោះ ពួកអ្នកប្រាកដជានឹងដើរតាមស្ហៃតនជាមិនខាន លើកលែងតែមួយចំនួនតូចបុណ្ណោះ។
An-Nisa' 4:83
Compare 2 Khmer translations
وَإِذَا جَاءَهُمْ أَمْرٌ مِنَ الْأَمْنِ أَوِ الْخَوْفِ أَذَاعُوا بِهِ ۖ وَلَوْ رَدُّوهُ إِلَى الرَّسُولِ وَإِلَىٰ أُولِي الْأَمْرِ مِنْهُمْ لَعَلِمَهُ الَّذِينَ يَسْتَنْبِطُونَهُ مِنْهُمْ ۗ وَلَوْلَا فَضْلُ اللَّهِ عَلَيْكُمْ وَرَحْمَتُهُ لَاتَّبَعْتُمُ الشَّيْطَانَ إِلَّا قَلِيلًا
DragHold to move · × to hide
ហើយនៅពេលដែលពត៌មានស្ដីអំពីសន្ដិសុខនិងអសន្ដិសុខ បានមកដល់ពួកគេ គឺពួកគេផ្សព្វផ្សាយពត៌មាននោះភ្លាម។ តែ ប្រសិនបើពួកគេផ្ដល់ពត៌មាននោះទៅកាន់អ្នកនាំសារ និងមេដឹកនាំ របស់ពួកគេវិញ អ្នកដែលចង់ដឹងការពិតក្នុងចំណោមពួកគេពិតជា បានដឹងវាជាមិនខាន។ ហើយប្រសិនបើគ្មានក្ដីសន្ដោសប្រណី និងក្ដី មេត្ដាករុណាអំពីអល់ឡោះមកលើពួកអ្នកទេនោះ ពួកអ្នកនឹងប្រតិបត្ដិតាមស្ហៃតន លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។