ដូចនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រយុទ្ធក្នុងមាគ៌ារបស់អល់ឡោះចុះ។ អ្នកមិនត្រូវបានគេដាក់បន្ទុកលើអ្នកដទៃក្រៅពីខ្លួនឯងឡើយ។ ហើយចូរអ្នកជំរុញបណ្តាអ្នកដែលមានជំនឿ(ឱ្យប្រយុទ្ធក្នុងមាគ៌ាអល់ឡោះ)។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទប់ស្កាត់អំណាចរបស់ពួកគ្មានជំនឿ។ ហើយអល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
An-Nisa' 4:84
Compare 2 Khmer translations
فَقَاتِلْ فِي سَبِيلِ اللَّهِ لَا تُكَلَّفُ إِلَّا نَفْسَكَ ۚ وَحَرِّضِ الْمُؤْمِنِينَ ۖ عَسَى اللَّهُ أَنْ يَكُفَّ بَأْسَ الَّذِينَ كَفَرُوا ۚ وَاللَّهُ أَشَدُّ بَأْسًا وَأَشَدُّ تَنْكِيلًا
DragHold to move · × to hide
ចូរអ្នក(មូហាំម៉ាត់)ធ្វើសង្គ្រាមក្នុងផ្លូវអល់ឡោះ។ អល់ឡោះមិនដាក់បន្ទុកទៅលើអ្នកណាក្រៅពីអ្នកឡើយ។ ហើយ អ្នកត្រូវជំរុញបណ្ដាអ្នកដែលមានជំនឿ(ក្នុងការធ្វើសង្គ្រាម)។ សង្ឃឹមថា អល់ឡោះនឹងទប់ស្កាត់នូវអំពើព្រៃផ្សៃរបស់ពួកដែល ប្រឆាំង។ អល់ឡោះជាអ្នកមានអានុភាពខ្លាំងក្លា និងជាអ្នកធ្វើ ទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។