អ្នកនឹងឃើញពួកដែលបំពានមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត ខណៈដែលវា(ទណ្ឌកម្ម)ធ្លាក់លើពួកគេ។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេស្ថិតនៅក្នុងសួនឧទ្យានទាំងឡាយនៃឋានសួគ៌។ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយគឺជាការប្រោសប្រទានដ៏ធំធេងបំផុត។
Ash-Shura 42:22
Compare 2 Khmer translations
تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ ۗ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ ۖ لَهُمْ مَا يَشَاءُونَ عِنْدَ رَبِّهِمْ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
DragHold to move · × to hide
អ្នក(មូហាំម៉ាត់)នឹងឃើញពួកបំពាន(នៅថ្ងៃបរលោក) ភ័យខ្លាចនូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមកខណៈ ដែលទារុណ-កម្មធ្លាក់មកលើពួកគេ។ រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវវិញ ពួកគេស្ថិតនៅក្នុងសួនច្បារជាច្រើននៃ ឋានសួគ៌។ ពួកគេមានអី្វៗដែលពួកគេប្រាថ្នាចង់បានពីម្ចាស់របស់ ពួកគេ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។