នោះហើយជាអ្វីដែលអល់ឡោះផ្តល់ជាដំណឹងរីករាយដល់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ដែលមានជំនឿ និងសាងទង្វើកុសល។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនទាមទារពីពួកអ្នកនូវការតបស្នងអ្វីចំពោះវាឡើយ លើកលែងតែក្តីស្រលាញ់ក្នុងភាពជាសាច់ញាតិប៉ុណ្ណោះ។ ហើយជនណាដែលបានសាងអំពើល្អមួយ យើងនឹងបន្ថែមប្រការល្អដល់គេថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាដឹងគុណបំផុត។
Ash-Shura 42:23
Compare 2 Khmer translations
ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُلْ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَنْ يَقْتَرِفْ حَسَنَةً نَزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
DragHold to move · × to hide
ការប្រោសប្រទាននោះហើយដែលអល់ឡោះផ្ដល់ដំណឹង រីករាយទៅចំពោះបណ្ដាខ្ញុំរបស់ទ្រង់ដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនសុំកម្រៃ ពីពួកអ្នកលើការអំពាវនាវនោះឡើយ លើកលែងតែដើម្បីឱ្យមាន ការអាណិតស្រឡាញ់គ្នាក្នុងនាមជាញាតិសន្ដានប៉ុណ្ណោះ។ ហើយ អ្នកណាដែលសាងនូវអំពើល្អមួយយើងនឹងបន្ថែមផលបុណ្យឱ្យគេ ជាច្រើនទៀត។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស ដឹងគុណបំផុត។