ឬមួយពួកគេនិយាយថា៖ រូបគេ(ព្យាការីមូហាំម៉ាត់)ប្រឌិតកុហកទៅលើអល់ឡោះ។ ពិតណាស់ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើដួងចិត្តរបស់អ្នក ហើយទ្រង់នឹងលុបបំបាត់ប្រការខុសឆ្គង និងពង្រឹងភាពត្រឹមត្រូវដោយបន្ទូលរបស់ទ្រង់ជាមិនខាន។ ប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្ត។
Ash-Shura 42:24
Compare 2 Khmer translations
أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِنْ يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
DragHold to move · × to hide
ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតនូវ ពាក្យភូតកុហកទៅលើអល់ឡោះឬ? ដូចេ្នះ ប្រសិនបើអល់ឡោះ មានចេតនា ទ្រង់នឹងបោះត្រាភ្ជិតលើចិត្ដរបស់អ្នក(ឱ្យភេ្លចគម្ពីរគួរ-អាន)ជាមិនខាន។ ហើយអល់ឡោះបំបាត់ចោលនូវអំពើមិនត្រឹម ត្រូវ ហើយទ្រង់បញ្ជាក់នូវការពិតតាមរយៈពាក្យសំដីរបស់ទ្រង់ (គម្ពីរគួរអាន)។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាន នៅក្នុងចិត្ដ។