តាមពិត ការខ្សឹបខ្សៀវគ្នាស្ងាត់ៗ គឺមកពីស្ហៃតនដើម្បីឱ្យអ្នកមានជំនឿទាំងឡាយមានទុក្ខព្រួយ។ តែវាមិនអាចបង្កគ្រោះថ្នាក់អ្វីបន្តិចដល់ពួកគេ(បណ្តាអ្នកដែលមានជំនឿ)បានឡើយ លើកលែងតែអ្វីដែលអល់ឡោះទ្រង់អនុញ្ញាតប៉ុណ្ណោះ។ ហើយចូរឱ្យបណ្ដាអ្នកមានជំនឿទាំងឡាយប្រគល់ការទុកចិត្ដលើអល់ឡោះ(តែមួយគត់)។
Al-Mujadilah 58:10
Compare 2 Khmer translations
إِنَّمَا النَّجْوَىٰ مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
DragHold to move · × to hide
ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។