Al-Mujadilah 58:11

Compare 2 Khmer translations

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انْشُزُوا فَانْشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنْكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

القرآن الكريم

DragHold to move · × to hide

ឱបណ្ដាអ្នកដែលមានជំនឿ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថា៖ “សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ” ចូរពួកអ្នកសម្រួល(ឲ្យពួកគេ)ចុះ នោះអល់ឡោះជាម្ចាស់នឹងសម្រួលឱ្យទូលាយដល់ពួកអ្នកវិញ។ ហើយបើសិនជាមានគេនិយាយ(មកកាន់ពួកអ្នក)ថា៖ “សូមពួកអ្នកងើបចេញ” ចូរពួកអ្នកងើបចេញ(ពីកន្លែងនោះ)ចុះ។ អល់ឡោះទ្រង់លើកឋានៈបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឱ្យនូវឋានៈ(ដ៏ខ្ពង់ខ្ពស់)ជាច្រើន។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Rowwad Translation Center

ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលមានគេនិយាយ ទៅកាន់ពួកអ្នកថាៈ សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ នោះ ចូរពួកអ្នកសម្រួលឱ្យទូលាយចុះ អល់ឡោះនឹងធ្វើឱ្យពួកអ្នក ទូលាយវិញ(ទាំងនៅក្នុងលោកិយនិងថ្ងៃបរលោក)។ ហើយនៅ ពេលដែលមានគេនិយាយថាៈ សូមពួកអ្នកងើបចេញពីកន្លែងអង្គុយ (ដើម្បីធ្វើប្រការល្អអ្វីមួយ) ចូរពួកអ្នកងើបចេញចុះ អល់ឡោះនឹង លើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Islamic Community Development Association