At-Talaq 65:1

Compare 2 Khmer translations

يَا أَيُّهَا النَّبِيُّ إِذَا طَلَّقْتُمُ النِّسَاءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحْصُوا الْعِدَّةَ ۖ وَاتَّقُوا اللَّهَ رَبَّكُمْ ۖ لَا تُخْرِجُوهُنَّ مِنْ بُيُوتِهِنَّ وَلَا يَخْرُجْنَ إِلَّا أَنْ يَأْتِينَ بِفَاحِشَةٍ مُبَيِّنَةٍ ۚ وَتِلْكَ حُدُودُ اللَّهِ ۚ وَمَنْ يَتَعَدَّ حُدُودَ اللَّهِ فَقَدْ ظَلَمَ نَفْسَهُ ۚ لَا تَدْرِي لَعَلَّ اللَّهَ يُحْدِثُ بَعْدَ ذَٰلِكَ أَمْرًا

القرآن الكريم

DragHold to move · × to hide

ឱព្យាការី(មូហាំម៉ាត់)! នៅពេលដែលពួកអ្នក(ចង់)លែងលះភរិយា គឺពួកអ្នកត្រូវលែងលះពួកនាងនៅក្នុងអ៊ិតហ្ទះរបស់ពួកនាង និងត្រូវចងចាំ(រយៈពេលនៃ)អ៊ិតហ្ទះនោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួកអ្នក។ ពួកអ្នកមិនត្រូវបណេ្ដញពួកនាងចេញពីផ្ទះរបស់ពួកនាងនោះឡើយ ហើយពួកនាងក៏មិនត្រូវចាកចេញ(ដោយចិត្ដឯង)នោះដែរ លើកលែងតែពួកនាងបានប្រព្រឹត្ដនូវទង្វើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះហើយជាព្រំដែន(ច្បាប់)របស់អល់ឡោះ។ ហើយជនណាដែលបានបំពានព្រំដែន(ច្បាប់)របស់អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យកិច្ចការអ្វីមួយកើតឡើងបន្ទាប់ពីនោះក៏ថាបាន។

Rowwad Translation Center

ឱណាពី. នៅពេលពួកអ្នកលែងលះភរិយា ចូរពួកអ្នកលែង លះពួកនាងតាមអ៊ីតដះរបស់ពួកនាង(ពេលជ្រះស្អាតពីឈាមរដូវ និងមិនទាន់បានរួមរ័ក)។ ហើយចូរពួកអ្នករាប់ពេលវេលានោះផង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ចូរពួកអ្នកកុំបណេ្ដញពួកនាងចេញពីលំនៅដ្ឋានរបស់ពួកនាង ហើយ ពួកនាងក៏មិនត្រូវចាកចេញដោយចិត្ដឯងដែរ លើកលែងតែពួក នាងប្រព្រឹត្ដអំពើអសីលធម៌យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។ នោះជា ច្បាប់របស់អល់ឡោះ។ ហើយអ្នកណាដែលបំពាននឹងច្បាប់របស់ អល់ឡោះ គឺគេពិតជាបានបំពានលើខ្លួនឯង។ អ្នកមិនដឹងឡើយ ជួនកាលអល់ឡោះអាចធ្វើឱ្យរឿងថ្មីមួយកើតឡើងបន្ទាប់ពី(ការ លែងលះ)នោះ។

Islamic Community Development Association