At-Talaq 65:2

Compare 2 Khmer translations

فَإِذَا بَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ فَارِقُوهُنَّ بِمَعْرُوفٍ وَأَشْهِدُوا ذَوَيْ عَدْلٍ مِنْكُمْ وَأَقِيمُوا الشَّهَادَةَ لِلَّهِ ۚ ذَٰلِكُمْ يُوعَظُ بِهِ مَنْ كَانَ يُؤْمِنُ بِاللَّهِ وَالْيَوْمِ الْآخِرِ ۚ وَمَنْ يَتَّقِ اللَّهَ يَجْعَلْ لَهُ مَخْرَجًا

القرآن الكريم

DragHold to move · × to hide

ហើយនៅពេលដែលពួកនាងជិតផុតរយៈពេល(អ៊ិតហ្ទះ)របស់ពួកនាងហើយនោះ ចូរពួកអ្នកវិលទៅរួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬបែកគ្នានឹងពួកនាងដោយសមរម្យ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ចំនួនពីរនាក់ក្នុងចំណោមពួកអ្នក។ ហើយពួកអ្នក(ឱអ្នកដែលធ្វើសាក្សី)ត្រូវធ្វើសាក្សីដោយស្មោះសចំពោះអល់ឡោះ។ នោះហើយជាអ្វីដែលគេផ្តល់ដំបូន្មានចំពោះជនណាដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយជនណាដែលកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ

Rowwad Translation Center

ហើយនៅពេលដែលពួកនាងជិតផុតពេលកំណត់(លែងលះ លើកទីមួយ ឬលើកទីពីរ) ចូរពួកអ្នកវិលទៅរកពួកនាងវិញក្នុង លក្ខណៈមួយសមរម្យ ឬក៏លែងលះពួកនាងឱ្យដាច់ស្រឡះក្នុង លក្ខណៈមួយសមរម្យដែរ។ ហើយចូរពួកអ្នករកសាក្សីដ៏យុត្ដិធម៌ ចំនួនពីរនាក់នៅក្នុងចំណោមពួកអ្នក ហើយចូរពួកអ្នកធ្វើសាក្សី ដើម្បីអល់ឡោះ។ ប្រការទាំងនោះគឺគេអប់រំចំពោះអ្នកណាដែល មានជំនឿលើអល់ឡោះនិងថ្ងៃបរលោក។ ហើយអ្នកណាដែល កោតខ្លាចអល់ឡោះទ្រង់នឹងធ្វើឱ្យគេមានច្រកចេញ។

Islamic Community Development Association