Al-A'raf 7:188

Compare 2 Khmer translations

قُلْ لَا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنْتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِقَوْمٍ يُؤْمِنُونَ

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំគ្មានសមត្ថភាពអ្វីអាចផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង ហើយក៏មិនអាចការពារគ្រោះថ្នាក់(ចេញពីខ្លួនខ្ញុំ)នោះដែរ លើកលែងតែអ្វីដែលអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ប្រសិនបើខ្ញុំអាចដឹងពីប្រការអាថ៌កំបាំងមែននោះ ខ្ញុំប្រាកដជានឹងទទួលបានប្រការល្អជាច្រើនជាមិនខាន ហើយប្រការអាក្រក់ក៏មិនអាចមកប៉ះពាល់រូបខ្ញុំនោះដែរ។ តាមពិតរូបខ្ញុំគ្មានអ្វីក្រៅពីជាអ្នកព្រមានបន្លាច និងផ្តល់ដំណឹងរីករាយដល់ក្រុមដែលមានជំនឿប៉ុណ្ណោះ។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំគ្មានលទ្ធភាពផ្ដល់ផល ប្រយោជន៍សម្រាប់ខ្លួនរបស់ខ្ញុំ និងរុញច្រានភាពគ្រោះថ្នាក់ចេញ ពីខ្លួនខ្ញុំបានឡើយ លើកលែងតែអ្វីដែលអល់ឡោះមានចេតនា ប៉ុណ្ណោះ។ ប្រសិនបើខ្ញុំបានដឹងនៃអាថ៌កំបាំង ខ្ញុំពិតជានឹងបង្កើននូវ អំពើល្អយ៉ាងច្រើន ហើយគ្មានអំពើអាក្រក់ណាមកបៀតបៀនរូប ខ្ញុំបានឡើយ។ ខ្ញុំគ្មានអ្វីក្រៅពីជាអ្នកដាស់តឿនព្រមាន និងផ្ដល់ ដំំណឹងរីករាយដល់ក្រុមដែលមានជំនឿនោះឡើយ។

Islamic Community Development Association