Al-A'raf 7:189

Compare 2 Khmer translations

هُوَ الَّذِي خَلَقَكُمْ مِنْ نَفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَتْ دَعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَنَكُونَنَّ مِنَ الشَّاكِرِينَ

القرآن الكريم

DragHold to move · × to hide

ទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱបុរសនិងស្ត្រីទាំងឡាយ)ចេញពីមនុស្សតែម្នាក់(ព្យាការីអាហ្ទាំ) ហើយទ្រង់បានបង្កើតចេញពីមនុស្សតែម្នាក់នោះនូវភរិយារបស់គាត់ដើម្បីឲ្យគាត់រួមរស់ជាមួយនាង។ នៅពេលដែលគាត់បានរួមដំណេកជាមួយនាង នាងក៏មានផ្ទៃពោះដោយបានពពោះដ៏ស្រាលនៅពេលដំបូង រួចនាងបានបន្តពពោះបែបនេះ។ នៅពេលដែលផ្ទៃពោះ(របស់នាង)កាន់តែធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះជាព្រះជាម្ចាស់របស់គេទាំងពីរថា៖ ប្រសិនបើព្រះអង្គប្រទានឱ្យយើងខ្ញុំនូវកូនដ៏ល្អម្នាក់ ពួកយើងពិតជានឹងក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។

Rowwad Translation Center

អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកមកពីមនុស្ស តែមួយគត់(អាដាំ)ហើយអល់ឡោះបានបង្កើតចេញពីគាត់នូវ ភរិយារបស់គាត់(ហាវ៉ា) ដើម្បីឱ្យគាត់មានភាពរីករាយរស់នៅជា មួយនាង។ នៅពេលគាត់បានរួមភេទជាមួយនាង នាងក៏មានផ្ទៃ ពោះដ៏ស្រាល ហើយនាងបន្ដពរពោះនោះ។ នៅពេលផ្ទៃពោះនោះ មានភាពធ្ងន់ គេទាំងពីរក៏បានបួងសួងសុំពីអល់ឡោះដែលជាម្ចាស់ របស់ពួកគេទាំងពីរថាៈ ពិតប្រាកដណាស់ ប្រសិនបើទ្រង់ប្រទានឱ្យ ពួកយើងនូវកូនដ៏ល្អម្នាក់នោះ ពួកយើងពិតជានឹងក្លាយទៅជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ។

Islamic Community Development Association