ហើយយើងបានបញ្ជូនទៅកាន់ក្រុមម៉ាទយ៉ាន់នូវព្យាការីស៊ូអែបដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ ហេតុនេះ ចូរពួកអ្នកបំពេញនូវការវាល់ និងការថ្លឹងឱ្យបានគ្រប់(កុំបំបាត់ភ្នែកជញ្ជីង)។ ហើយពួកអ្នកមិនត្រូវបំបាត់(ឬបន្លំ)មនុស្សលោកចំពោះទំនិញរបស់ពួកគេ(ថ្លឹងមិនគ្រប់)នោះឡើយ ហើយក៏មិនត្រូវបង្កវិនាសកម្មនៅលើផែនដីនោះដែរក្រោយពេលដែលវាមានភាពល្អប្រសើរហើយនោះ។ នោះគឺជាការប្រសើរសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ។
Al-A'raf 7:85
Compare 2 Khmer translations
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُمْ بَيِّنَةٌ مِنْ رَبِّكُمْ ۖ فَأَوْفُوا الْكَيْلَ وَالْمِيزَانَ وَلَا تَبْخَسُوا النَّاسَ أَشْيَاءَهُمْ وَلَا تُفْسِدُوا فِي الْأَرْضِ بَعْدَ إِصْلَاحِهَا ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
DragHold to move · × to hide
ហើយ(យើងបានបញ្ជូន)ស្ហ៊ូអែប ទៅកាន់កុលសម្ព័ន្ធម៉ាដយ៉ាន់ដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងពីទ្រង់ឡើយ។ ភស្ដុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់ពួកអ្នកពិត ជាបានមកដល់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកបំពេញការវាស់ និងការ ថ្លឹងចុះ ហើយចូរពួកអ្នកកុំធ្វើឱ្យខ្វះរបស់របរអ្នកដទៃឱ្យសោះ។ ហើយចូរពួកអ្នកកុំប្រព្រឹត្តិបទល្មើសនៅលើផែនដីក្រោយពេលដែល វាមានសេ្ថរភាពហើយឱ្យសោះ។ នោះគឺជាការប្រសើរសម្រាប់ពួក អ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿនោះ។