ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវនានាដើម្បីប្លន់យកទ្រព្យសម្បត្តិ និងរារាំងពីមាគ៌ារបស់អល់ឡោះចំពោះអ្នកដែលមានជំនឿលើទ្រង់ ដោយពួកអ្នកមានបំណងឱ្យវា(មាគ៌ាអល់ឡោះ)មានភាពវៀចវេរនោះឡើយ។ ហើយចូរពួកអ្នកនឹកឃើញ ខណៈដែលពួកអ្នកមានគ្នាតិច ទ្រង់បានធ្វើឱ្យពួកអ្នកមានគ្នាច្រើន។ ហើយចូរពួកអ្នកពិនិត្យមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលបង្កវិនាសកម្មនោះយ៉ាងដូចម្តេច?
Al-A'raf 7:86
Compare 2 Khmer translations
وَلَا تَقْعُدُوا بِكُلِّ صِرَاطٍ تُوعِدُونَ وَتَصُدُّونَ عَنْ سَبِيلِ اللَّهِ مَنْ آمَنَ بِهِ وَتَبْغُونَهَا عِوَجًا ۚ وَاذْكُرُوا إِذْ كُنْتُمْ قَلِيلًا فَكَثَّرَكُمْ ۖ وَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
DragHold to move · × to hide
ហើយពួកអ្នកមិនត្រូវអង្គុយនៅតាមដងផ្លូវ ដើម្បីគំរាម កំហែង និងរារាំងអ្នកដែលមានជំនឿលើអល់ឡោះអំពីមាគ៌ារបស់ ទ្រង់ ដោយពួកអ្នកស្វែងរកមាគ៌ាមិនត្រឹមត្រូវនោះទេ។ ហើយចូរ ពួកអ្នកចងចាំ. នៅពេលដែលពួកអ្នកមានគ្នាតិច ហើយទ្រង់បាន ធ្វើឱ្យពួកអ្នកមានគ្នារឹតតែច្រើន។ ចូរពួកអ្នកមើលចុះ. តើលទ្ធផល ចុងក្រោយរបស់ពួកល្មើសនោះយ៉ាងណាដែរ?