ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)ដឹងចុះថា៖ ជាការពិតណាស់ ទ្រព្យជ័យភណ្ឌអ្វីមួយដែលពួកអ្នកទទួលបាន គឺមួយភាគប្រាំ ១/៥ សម្រាប់អល់ឡោះ និងសម្រាប់អ្នកនាំសារ(របស់ទ្រង់) សម្រាប់សាច់ញាតិ(របស់លោក) សម្រាប់កូនកំព្រា សម្រាប់ជនក្រីក្រ និងសម្រាប់អ្នកដំណើរដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿចំពោះអល់ឡោះ ហើយនិងអ្វីដែលយើងបានបញ្ចុះទៅកាន់ខ្ញុំបម្រើរបស់យើង(ព្យាការីមូហាំម៉ាត់)នៅថ្ងៃបែងចែកខុសត្រូវ(ថ្ងៃសមរភូមិហ្ពាហ្ទើរ) ជាថ្ងៃដែលក្រុមទាំងពីរជួបគ្នាមែននោះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានសមត្ថភាពលើអ្វីៗទាំងអស់។
Al-Anfal 8:41
Compare 2 Khmer translations
وَاعْلَمُوا أَنَّمَا غَنِمْتُمْ مِنْ شَيْءٍ فَأَنَّ لِلَّهِ خُمُسَهُ وَلِلرَّسُولِ وَلِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَابْنِ السَّبِيلِ إِنْ كُنْتُمْ آمَنْتُمْ بِاللَّهِ وَمَا أَنْزَلْنَا عَلَىٰ عَبْدِنَا يَوْمَ الْفُرْقَانِ يَوْمَ الْتَقَى الْجَمْعَانِ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
DragHold to move · × to hide
ចូរពួកអ្នកជ្រាបថាៈ អ្វីដែលពួកអ្នកទទួលបានពីជ័យភណ្ឌ នោះ គឺមួយភាគប្រាំសម្រាប់អល់ឡោះនិងសម្រាប់អ្នកនាំសារ សាច់ សារលោហិតរបស់អ្នកនាំសារ កូនកំព្រា អ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង ប្រសិនបើពួកអ្នកមានជំនឿលើអល់ឡោះ និងអ្វីដែល យើងបានបញ្ចុះមកឱ្យខ្ញុំរបស់យើងនៅថ្ងៃបែងចែក(រវាងខុសនិង ត្រូវ) ជាថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិបាទើរ)។ ហើយអល់ឡោះមានអានុភាពលើអ្វីៗទាំងអស់។