ហើយ(ចូរពួកអ្នកនឹកឃើញ) ខណៈដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃជ្រលង(ប៉ែកខាងក្រុងម៉ាទីណះ) ហើយពួកគេ(ពួកមុស្ហរីគីន)ស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពីជ្រលង(ប៉ែកខាងក្រុងម៉ាក្កះ)។ ចំណែកឯក្បួនដឹកទំនិញ(របស់ពួកគេ) គឺស្ថិតនៅកន្លែងទាបជាងពួកអ្នក(ប៉ែកខាងឆ្នេរសមុទ្រក្រហម)។ ហើយបើទោះបីជាពួកអ្នកសន្យាគ្នា(ណាត់គ្នាថានឹងជួបគ្នានៅតំបន់ហ្ពាហ្ទើរក៏ដោយ) ក៏ពួកអ្នកមិនអាចជួបគ្នានៅកន្លែងដែលបានសន្យានោះដែរ ក៏ប៉ុន្តែ(អល់ឡោះទ្រង់បានប្រមូលផ្តុំពួកអ្នកឲ្យជួបគ្នាដោយគ្មានការសន្យាគ្នាជាមុន) ដើម្បីទ្រង់បំពេញនូវកិច្ចការដែលបានកំណត់រួច ដើម្បីឲ្យពួកគ្មានជំនឿនៅតែបន្តគ្មានជំនឿទាំងដែលដឹងយ៉ាងច្បាស់ថាវាជាប្រការខុសឆ្គង និងដើម្បីឲ្យអ្នកដែលមានជំនឿកាន់តែមានការជឿថែមទៀត ដោយពួកគេដឹងច្បាស់ថាវាជាការពិត។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។
Al-Anfal 8:42
Compare 2 Khmer translations
إِذْ أَنْتُمْ بِالْعُدْوَةِ الدُّنْيَا وَهُمْ بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنْكُمْ ۚ وَلَوْ تَوَاعَدْتُمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِنْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِيَهْلِكَ مَنْ هَلَكَ عَنْ بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَنْ بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ
DragHold to move · × to hide
(ចូរចងចាំ)នៅពេលដែលពួកអ្នកនៅជិតជ្រុងម្ខាងនៃ ជ្រលង(ម៉ាឌីណះ) ហើយពួកគេស្ថិតនៅជ្រុងម្ខាងទៀតឆ្ងាយពី ជ្រលង។ ចំណែកឯក្រុមអូដ្ឋផ្ទុកទំនិញគឺស្ថិតនៅទាបជាងពួកអ្នក។ ទោះបីជាពួកអ្នកបានព្យាយាមជួបគ្នាក៏ដោយ ក៏ពួកអ្នកមិនអាច ជួបគ្នាបានដែរ។ ប៉ុន្ដែ(អាចប្រមូលផ្ដុំពួកអ្នកដោយគ្មានការសន្យា) ដើម្បីអល់ឡោះនឹងសមេ្រចនូវអ្វីដែលបានកំណត់រួច។ ដើម្បីឱ្យអ្នក ដែលប្រឆាំងនឹងភស្ដុតាងដ៏ច្បាស់លាស់(បានមកដល់ពួកគេ)កាន់ តែប្រឆាំង និងដើម្បីឱ្យអ្នកដែលបានជឿនឹងភស្ដុតាងដ៏ច្បាស់លាស់ កាន់តែមានជំនឿថែមទៀត។ ហើយពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។