وَالسَّمَاءِ وَالطَّارِقِ
(អល់ឡោះ)ស្បថនឹងមេឃ ហើយ(ទ្រង់)ស្បថនឹង អាត់តរិក។
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។
وَالسَّمَاءِ وَالطَّارِقِ
(អល់ឡោះ)ស្បថនឹងមេឃ ហើយ(ទ្រង់)ស្បថនឹង អាត់តរិក។
وَمَا أَدْرَاكَ مَا الطَّارِقُ
តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អាត់តរិក នោះ?
النَّجْمُ الثَّاقِبُ
គឺជាផ្កាយមួយដួងដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច(នៅលើមេឃ)។
إِنْ كُلُّ نَفْسٍ لَمَّا عَلَيْهَا حَافِظٌ
រាល់ជីវិតគ្រប់រូបសុទ្ធតែមានអ្នកឃ្លាំមើល(គ្រប់ទង្វើរបស់គេ)។
فَلْيَنْظُرِ الْإِنْسَانُ مِمَّ خُلِقَ
ដូចេ្នះ ចូរឱ្យមនុស្សលោកពិចារណាមើលចុះ ថាតើរូបគេត្រូវបានគេបង្កើតពីអ្វី?
خُلِقَ مِنْ مَاءٍ دَافِقٍ
រូបគេត្រូវបានគេបង្កើតពីទឹក(កាម)ដែលបាញ់បញ្ចូលទៅក្នុងស្បូនស្រ្តី
يَخْرُجُ مِنْ بَيْنِ الصُّلْبِ وَالتَّرَائِبِ
ដែលចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ត្រី។
إِنَّهُ عَلَىٰ رَجْعِهِ لَقَادِرٌ
ពិតប្រាកដណាស់ ទ្រង់ពិតជាអ្នកដែលមានសមត្ថភាពបំផុតក្នុងការត្រឡប់គេ(ឲ្យមានជីវិតម្តងទៀត)។
يَوْمَ تُبْلَى السَّرَائِرُ
នៅថ្ងៃដែលអាថ៌កំបាំងទាំងឡាយត្រូវបានគេលាតត្រដាង
فَمَا لَهُ مِنْ قُوَّةٍ وَلَا نَاصِرٍ
ពិតណាស់ (នៅថ្ងៃនោះ) រូបគេគ្មានអានុភាពអ្វីឡើយ ហើយក៏គ្មានអ្នកជួយនោះដែរ។
وَالسَّمَاءِ ذَاتِ الرَّجْعِ
(អល់ឡោះ)ស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្តងហើយម្តងទៀត(មិនចេះអស់)។
وَالْأَرْضِ ذَاتِ الصَّدْعِ
(ទ្រង់)ស្បថនឹងផែនដីដែលប្រេះបែក។
إِنَّهُ لَقَوْلٌ فَصْلٌ
ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) គឺពិតជាពាក្យបន្ទូលដែលវែកញែក(រវាងខុសនិងត្រូវ)។
وَمَا هُوَ بِالْهَزْلِ
ហើយវាមិនមែនជាការលេងសើចឡើយ។
إِنَّهُمْ يَكِيدُونَ كَيْدًا
ពិតប្រាកដណាស់ ពួកគេ(ពួកដែលបដិសេធ)បានប្រើល្បិចកល
وَأَكِيدُ كَيْدًا
ហើយយើង(អល់ឡោះ)ក៏មានផែនការតបតទៅវិញដែរ។
فَمَهِّلِ الْكَافِرِينَ أَمْهِلْهُمْ رُوَيْدًا
ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿមួយរយៈពេលខ្លីសិនចុះ។